ស្នើបងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ចូលរួមសហការរុះរើសំយ៉ាប ផ្ទាំងផ្សព្វផ្សាយ ពាណិជ្ជកម្ម និងសំណង់ផ្សេងៗចេញពីទីតាំងខាងលើ ឱ្យអស់ក្នុងរយៈពេល៧ថ្ងៃ

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ ទាំងអស់ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឱ្យបានជ្រាបថាៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំសាងសង់ស្ពានអាកាស គង់ សំអុល នៅចំណុច ប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយនឹងមហាវិថីសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ដើម្បីជៀសវាងការកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

ដូច្នេះ ស្នើបងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ចូលរួមសហការរុះរើសំយ៉ាប ផ្ទាំងផ្សព្វផ្សាយ ពាណិជ្ជកម្ម និងសំណង់ផ្សេងៗចេញពីទីតាំងខាងលើ ឱ្យអស់ក្នុងរយៈពេល០៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃ ចុះហត្ថលេខានេះតទៅ។

ក្នុងករណី បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ មិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹង នេះទេ រដ្ឋបាលខណ្ឌ នឹងមានវិធានការចុះរុះរើ ដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ដែលមាននៅលើទីតាំងនោះឡើយ។ ចំពោះរាល់ការចំណាយក្នុងការអនុវត្តការងាររុះរើនេះ ជាបន្ទុករបស់ ម្ចាស់ទីតាំងត្រូវទទួលខុសត្រូវទាំងស្រុង ករណីមានការរារាំង នឹងកសាងសំណុំរឿងបញ្ជូនទៅ តុលាការដើម្បីចាត់ការតាមនីតិវិធី។

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្ឃឹមជឿជាក់លើ បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ នឹងចូលរួមសហការអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះឱ្យទទួលបានជោគជ័យ។

អត្ថបទដែលជាប់ទាក់ទង
Open

Close