ថតឡាយព័ត៌មាន ថាជា ករណី ឆក់ តាមពិត ជាករណី ទំនាស់ រវាងសង្សារមួយគូរឈ្លោះប្រកែកគ្នាសោះ!

សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងសារព័ត៌មានមួយចំនួន បាននៅចំណុចផ្លូវ២០៨កែង៦៣ ខណ្ឌដូនពេញ។

សូមជម្រាបថា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០១:៣០នាទី មានសង្សារមួយគូរឈ្លោះប្រកែកគ្នានៅចំណុចផ្លូវ២០៨កែង៦៣ ភាគីខាងប្រុសឈ្មោះ ស៊ូ ឆូហៅឆេ អាយុ៣២ឆ្នាំ ទីលំនៅផ្ទះលេខ១០០ ផ្លូវ៤១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ មុខរបរនៅផ្ទះ បានមកបបួលខាងស្រីឈ្មោះ ថុល សុផារត្ន័ ទីលំនៅផ្ទះជួល ផ្លូវ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ មុខរបរលក់នំ ទៅដើរលេងពេលនោះខាងស្រីមិនព្រមបានប្រតាយគ្នារហូតដល់ជ្រុះទូរស័ព្ទ ត្រូវបានសង្សារគាត់ដណ្តើម ហើយស្រែកឆោឡោ និងមានអ្នកសារព័ត៌មកថតឡាយ។ ខណៈនោះកម្លាំងល្បាតនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ មកដល់កន្លែងកើតហេតុក៏ទៅជួយអន្តរាគមន៍ និងនាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសារសួរជាលទ្ធផល គឺជាករណីការឈ្លោះប្រកែកគ្នាដោយមិព្រមទៅដើរលេងជាមួយ។

បន្ទាប់ពីបញ្ចប់ការសាកសួររួច ភាគីខាងនារីបានសារភាពកំហុសដែលខ្លួនបានប្រព្រឹត្ត ក៏ដូចជាការធ្វើកិច្ចសន្យាឈប់ឈ្លោះប្រកែកគ្នាបំភ្លៃព័ត៌មានមិនពិត ដែលធ្វើឲ្យប្រជាពលរដ្ឋទូទៅមានការយល់ច្រឡំ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close