ធ្លាប់ណែនាំហើយមិនស្តាប់ ចឹងមានតែលើកដាក់ឡាន..!

ភ្នំពេញ៖ កាលពីយប់ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមទីតាំងទទួលផ្ញើម៉ូតូ ២៤ម៉ោង និងទីតាំងលក់រថយន្ដដែលដាក់ម៉ូតូ និងរបងដែករំលោភលើចិញ្ចើមផ្លូវសាធារណ: ដោយមិនគោរពតាមការណែនាំរបស់អាជ្ញាធរខណ្ឌ ព្រមទាំងធ្លាប់ធ្វើកំណត់ហេតុណែនាំជាច្រើនលើករួចមកហើយ។

ជាលទ្ធផល៖
-នៅចំណុច២១៧កែង១៣៩ សង្កាត់អូរឬស្សីទី២ ដកហូតម៉ូតូចំនួន ៤៧គ្រឿង
-នៅលើផ្លូវ១៤០ សង្កាត់មនោរម្យ ដកហូតម៉ូតូចំនួន ០៣គ្រឿង
-នៅ ផ្លូវ១៣៨ កែង២១៥ សង្កាត់វាលវង់ ដកហូតរបងដែកចំនួន ៩ផ្ទាំង និងបានយកមករក្សាទុកបណ្ដោះអាសន្ននៅសាលាខណ្ឌ៧មករា ។

អត្ថបទដែលជាប់ទាក់ទង
Open

Close