ស្វាយរៀង ៖ ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា មានទីតាំងបើកលេង អាប៉ោង ដ៏ធំមួយកន្លែងនៅព្រៃឫស្សី ភូមិព្រៃត្រុំ ឃុំញ័រស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង កំពង់តែប្រមូលម្ដុំគ្នាលេងយ៉ាងអាណាធិបតេយ្យចាញ់ឈ្នះលុយរាប់លានរៀលក្នុងមួយថ្ងៃៗ មិនដែលឃេីញមានសមត្ថកិច្ចចុះបង្ក្រាប ។
ពលរដ្ឋបានលេីកឡេីងថា ឯណាទៅពាក្យថាភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ឲ្យមន្ត្រីក្រោមឱវ៉ាទអនុវត្ថ ! បេីនៅក្នុងមូលដ្ឋានរបស់ពួកគាត់ពោពេញទៅដោយល្បែងសុីសងខុសច្បាប់គគ្រឹកគគ្រេង អាជ្ញាធរមានសមត្ថកិច្ច មិនបង្ក្រាបផងនោះ ។
សូមរំលឹកថាកាលថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២២ កន្លងទៅ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់មួយឲ្យអភិបាលរាជធានី ខេត្ត ទូទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់អោយខាងតែបាន។ សម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ប្រជាពលរដ្ឋសង្ឃឹមនិងជឿជាក់ថា លោក អធិការនគរបាលស្រុកកំពង់រោទ៍និងដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងសុីសង ខុសច្បាប់មួយនេះ ព្រោះល្បែងសុីសង ជាដេីមចម នៃអំពេីលួច.ឆក់.ប្លប់.និងអំពេីហឹង្សាជាដេីម ។ ល។ ៕