ដំណឹងល្អ! បងប្អូន កីឡាករ កីឡាការិនី បាល់ទាត់ និងប្រដាល់ ព្យាបាលដោយពេញចិត្ត…!

ភ្នំពេញ៖ នាព្រឹកថ្ងៃទៅ១៥ កុម្ភៈ ២០២៣ ផេកផ្លូវការ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះខ្លឹមសារទាំងស្រុងថា ៖  បងប្អូនកីឡាករកីឡាការិនី!

កន្លងមកបងប្អូនកីឡាករ កីឡាការិនី មួយចំនួនបានរងរបួសដោយការប្រកួត ពិសេស កីឡាបាល់ទាត់ និងប្រដាល់។

ក្រោយត្រូវរបួសបងប្អូនជួបការលំបាក ក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋនិង ឯកជនដោយរាប់ទាំងការលំបាកលើថវិកា
លើការព្យាបាលផងដែលជាញឹកញាប់ ភរិយាខ្ញុំបានផ្តល់នូវការឧបត្ថម្ភសម្រាប់ ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ។

ដោយមើលឃើញនូវការលំបាកបែបនេះ ព្រឹកនេះខ្ញុំបានពិភាក្សាជាមួយ ឯកឧត្តមម៉ម ប៊ុនហេងនិងលោកជំទាវយក់ សម្បត្តិ
ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនីនៅមន្ទីរពេទ្យជាតិតេជោសន្តិភាពដែលមានចំនួនគ្រែពី
១០០ទៅ២០០គ្រែ។

ការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់ និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស។

សូមក្រសួងសុខាភិបាលរៀបចំឲ្យបានឆាប់ដែលនិងអាចចូលរួមផងដែរដល់ការប្រកួតសុីហ្គេមនាពេលខាងមុខ។

សូមកីឡាករ កីឡាការិនីទទួលយកនូវសេវាព្យាបាលនៅមន្ទីរពេទ្យនេះដោយការពេញចិត្ត៕

អត្ថបទដែលជាប់ទាក់ទង
Open

Close