ខេត្តតាកែវ៖ សមត្ថកិច្ច នៃ អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បញ្ជាក់ថា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត (ឆបោក) ។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងធំខាងជើង បានទទួលពាក្យបណ្ដឹង ០១ច្បាប់ពីឈ្មោះ សោម បុល ភេទស្រី អាយុ ៥១ ឆ្នាំ រស់នៅភូមិសំរ៉ង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ បានប្ដឹងទៅលើឈ្មោះ ជិន សុខជា ហៅសុផលភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅនៅភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ពីបទ ប្រើល្បិចក្លែងខ្លួនជាមន្ត្រីឥណទាន ធនាគារ ឆបោកប្រាក់របស់គាត់អស់ចំនួន ៤១៤០ ដុល្លារ អាមេរិក កាលពីកំឡុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២២ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការ និងដឹកនាំសម្របសម្រួលដោយ ឯកឧត្តម ព្រះរាជអាជ្ញា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង០០ នាទី សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជិន សុខជា ហៅ សុផល មកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធី បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ។