ជីតា សម្លាប់ចៅអាយុ២ឆ្នាំ នៅខេត្តសៀមរាប ត្រូវប៉ូលិស ឃាត់ខ្លួន

ខេត្តសៀមរាប៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលត្រូវជាជីតារបស់កុមាររងគ្រោះអាយុឆ្នាំ ពីបទឃាតកម្ម។

ពត៌មានបឋមបានបំភ្លឺថាជនសង្ស័យ ដោយមានកំហឹង បានវាយទៅលើកុមាររងគ្រោះប៉ុន្មានដង មុននឹងបានយកដៃទាំងពីរទៅមូលករបស់កុមារនោះ បង្កអោយស្លាប់។

បន្ទាប់ពីបានធ្វើសកម្មភាពនេះ ជនសង្ស័យបានយកសាកសពកុមារ ទៅបោះចោលនៅក្នុងប្រឡាយទឹកចម្ងាយប្រមាណ៤០០ម ពីផ្ទះ រួចហើយបានរាយការណ៍ដល់សមត្ថកិច្ចអំពីការបាត់ខ្លួនរបស់ជនរងគ្រោះ។ សាពសពកុមាររងគ្រោះត្រូវបានគេរកឃើញ ហើយបានបញ្ជូនទៅមន្ទីពេទ្យ ប៉ុន្តែកុមាររងគ្រោះបានបាត់បង់ជីវិតទៅហើយ។

មន្ត្រីការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត និងមន្ត្រីការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះទៅធ្វើការពិនិត្យកន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ដែលបានឆ្លើយសារភាពពេលដែលមន្ត្រីជំនាញកំពុងតែសួរចម្លើយ។

ការិយាល័យអង្គភាពការពារកុមារ (CPU) ខេត្តបាត់ដំបង បានចូលរួម និងផ្តល់ការគាំទ្រដល់ក្រុមគ្រួសាររងគ្រោះ។

អត្ថបទដែលជាប់ទាក់ទង
Open

Close