នៅទីបំផុត! លោក ង៉ែត ចំរើន ប្ដឹង លោក គឹម ចាន់រតនា ទៅតុលាកាត ពីបទ «កំហែងយក និងបទ គំរាមកំហែងហែកកេរ្តិ៍» ព្រមទាំងទារសំណងជំងឺចិត្ត ២០ ម៉ឺនដុល្លារ!
ភ្នំពេញ៖ បេីយោតាមពាក្យបណ្ដឹងរបស់លោក ង៉ែត ចំរើន ដែលបានដាក់ចូលសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ កុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ សុំប្តឹងឈ្មោះ គឹម ចាន់រតនា ភេទប្រុស កើតថ្ងៃទី២៨ ខែមេសា ឆ្នាំ១៩៩១ មុខរបរអាជីវករ កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ០១១១២០២១៦ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ អស័យដ្ឋានបច្ចុប្បន្ន ផ្លូវលំ ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបក្សពួក ពីបទ កំហែងយក និងបទ គំរាមកំហែងហែកកេរ្តិ៍ ដែលប្រព្រឹត្តនៅ រាជធានីភ្នំពេញ កាលពីអំឡុង ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងពាក្យបណ្ដឹងដដែលបានឲ្យដឹងទៀតថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២២ ឈ្មោះ គឹម ចាន់រតនា បានចាក់ប៉េតុងលាយស្រេចពីក្រុមហ៊ុន ខ្ញុំបាទ ដោយចាក់អស់ថ្លៃ ២៨៤០ដុល្លារអាមេរិក ក្រោយពេលចាក់រួចឈ្មោះ គឹម ចាន់រតនា មិនបានធ្វើការទូទាត់ថ្លៃប៉េតុងឲ្យក្រុមហ៊ុននោះទេ ដោយខាងទីផ្សារនៃក្រុមហ៊ុនបានធ្វើការទាក់ទងតាមប្រព័ន្ធ តេឡេក្រាមជាច្រើនលើកច្រើនសារ ហើយត្រូវបានឈ្មោះ គឹម ចាន់រតនា យកលេសមិនទូទាត់ឲ្យ និងបានបើ ពាក្យប្រមាថមើលងាយលើបុគ្គលិកទីផ្សារនៃក្រុមហ៊ុនដ្រេហ្គនស៊ីធីថែមទៀតផង។
ក្នុងពាក្យបណ្ដឹងបន្ថែមថា រហូតដល់ថ្ងៃទី២ ទី៣ និង០៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ឈ្មោះ គឹម ចាន់រតនា បានប្រើគណនីសង្គមហ្វេសបុក និងគណនីតេឡេក្រាម ធ្វើការបង្ហោះព័ត៌មានមិនពិត ក្រោមការ គំរាមកំហែងហែកកេរ្តិ៍ និងកំហែងយក មកកាន់ក្រុមហ៊ុនដ្រេហ្គន ស៊ីធី របស់ខ្ញុំបាទ – ដោយបាននិយាយគំរាមកំហែងមកកាន់ខ្ញុំបាទនិងបុគ្គលិកថា៖ ថ្ងៃនឹងហែងត្រូវលុបវីដេអូរ ចោលឲ្យអស់ នេះជាសារសំលេងចុងក្រោយ ថ្ងៃនឹងហែងត្រូវលុបវីដេអូរនឹងចោលឲ្យអស់ ថ្ងៃស្អែកហែងត្រូវ មកសុំទោសបងជាសាធារណៈ នៅមុខសារព័ត៌មានសន្និសិទ្ធការសែត នៅផ្ទះបង បានហែងរួចខ្លួន ពួកហែង ទាំងពីរនាក់នឹង អាអូន ផ្ទះបងអត់ក្រោម ៣៥ម៉ឺន ទៅ៤០ម៉ឺនដុល្លារទេ ការសាងសង់ ហើយឥឡូវបងផ្អាកជាង ទាំងអស់ ហេងស៊យផ្ទះនឹងបងវាយចោលទៀត ហើយបងនឹងទារសំណងពីអូនឯង គុណនឹងបីនៃសំណង់ខូច ខាត នេះជាសំដីចុងក្រោយរបស់បង អូនឯងមើលមុខបងឲ្យច្បាស់ និងបាននិយាយផ្ញើសារតាមរយៈប្រព័ន្ធ តេឡេក្រាមថាៈ អត់មានអាណារួចផុតបានទេ ហែងចុះសារព័ត៌មានប៉ុណ្ណឹងអ្នកមើលបង អត់ក្រោមពី៦ទៅ៧ពាន់នាក់ អាចលោតដល់១ម៉ឺន ទៅ២ម៉ឺននាក់ ចឹងពួកហែងអត់មានអាណារួចខ្លួនមួយទេ ផ្ទះបង៣៥ម៉ឺន ទៅ៤៥ម៉ឺន ដុល្លារ បងសាងសង់ ហើយបើគ្រោងបងរលំតើអាណាមួយទទួលខុសត្រូវ មានតែហែងនឹងហើយ អ្នកចាក់ ប៉េតុងឲ្យបង ជាងបងសាកស៊ីបង នៅទាំងអស់ មានអ្នកណាមួយមិនឆ្លើយតបទេ ដល់ពេលនឹងហែងចាំមើល ទៅនឹងយ៉ាងម៉េច)(ហែងឃើញបងមិនមាត់ៗហេស អញមិនចង់និយាយជាមួយហែងព្រោះហែងមិនមានស័ក្ក យួសអីមកនិយាយជាមួយអញ ហែងយល់ទេអាអូន ហែងវាកម្ទេច អញទៅជាអាណាដែលជាមេហែង ហើយ ហែងទីផ្សារនឹងដឹងហើយថាខ្ញុំអស់លទ្ធភាពទៅជួបគាត់ហើយបង ទាល់តែមេឯងទៅជួបគាត់និយាយជាមួយ គាត់ នេះបានជារឿងហែងត្រូវទូលពិត និយាយប្រាប់មេហែងណាស់ ពេលនឹងហាស់ត្រូវអញនិយាយជាមួយ មេហែង មកដល់ពេលនឹងហែងចុះសារព័ត៌មាន ហែងមានសួរអញអត់ ហែងដឹងអ្នកមើលប៉ុន្មានហេស ឥឡូវ វា៥ទៅ៦ពាន់នាក់ហើយ អញឆែកមើល តូចណាស់ទៅ២ម៉ឺនទៅ៣ម៉ឺននាក់ ពួកហែងនឹងអត់រួចខ្លួនទាំងអស់ គ្នាពួកអាយកប៉េតុងស្អុយចាក់ឲ្យអញ ហែងចាំមើលស្អែកនឹងសារព័ត៌មានចេញពីហែងថាយ៉ាងម៉េច ពួក ហែងទាំងពីរនាក់នឹងហេស អោយកប៉េតុងស្អុយចាក់ឲ្យអញហើយទំលាក់កំហុសលើអញ ពួកហែងអត់រួចខ្លួន ទេ ពួកហែងទាំងអស់គ្នាអត់រួចខ្លួនទេ ជាងអញជាសាក្សីទាំងអស់ ហែងធ្វើឲ្យអញអាម៉ាស់មុខជាមួយក្រុម គ្រួសារអញនិងពូជពង្សអញណាស់ អ្នកមើលអញ តាមដានអញអត់ក្រោមពីបីលាននាក់ទេ បើហែងមិនលុប សារព័ត៌មានចោល អញប្រាប់ហែងពួកហែងអត់រួចខ្លួនទេ ពួកហែងអត់រួចខ្លួនទាំងអស់ អញមិនប្ដឹងពួកហែង ចាត់ទុកជាសំណាងធំ មួយលានសំណាងធំលើលោកហើយ ហែងយល់ហេស)។
ក្រោយពីបានប្រើពាក្យគំរាមកំហែងជាច្រើន ឈ្មោះ គឹម ចាន់រតនា ក៏បានប្រាប់ទៅខាងបណ្តាញ សារព័ត៌មានដែលមានឈ្មោះ បូរិន្ទ ឲ្យចុះផ្សាយមិនពិតទៅលើក្រុមហ៊ុនដ្រេហ្គនស៊ីធី និងបុគ្គលិករបស់ខ្ញុំបាទ ដោយបានប្រាប់ទៅឈ្មោះ បូរិន្ទ ថា ៖ (បូរិន្ទ ជួយដាក់ឈ្មោះវាឲ្យច្រើនបន្តិច ដាក់រូបវាឲ្យច្រើនជាងគេ នឹង ហើយបូរិន្ទដាក់រូបវាឲ្យច្រើនជាងគេ ព្រោះអានឹងហើយវាជាម្ចាស់ក្រុមហ៊ុន ដែលប្រើកូនចៅវាយកប៉េតុងមក ចាក់ឲ្យយើងស្អុយ ចាក់តាំងពីម៉ោងប្រាំបួន ដប់ រហូតដល់ម៉ោង៣ ល្ងាច ) (អើបូរិន្ទ ឈ្មោះក្នុងហ្វេសបុកវា ឈ្មោះ ណារ៉ុង អាមួយឈរស្លៀកខោសខ្លី ពាក់អាវខ្មៅនេះឈ្មោះវាឈ្មោះណារ៉ុង នឹងហើយដាក់រូបវាឲ្យច្រើន បន្តិច ហើយនឹងរូបអាអូននឹងឲ្យច្រើនបន្តិច អាអូនជើងសារនេះ ដាក់រូបវាឲ្យច្រើនបន្តិចអាពីរនាក់នឹង)ការប្រើពាក្យគំរាមកំហែង ដូចជាពាក្យ (ពួកហែងមិនរួចខ្លួនទេ ពួកហែងត្រូវយកលុយមកឲ្យអញ អាណាក៏មិនងាប់ផុតបានដែរ អត់មានអាណារួចផុតបានទេ ហែងចាំមើលស្អែកនឹងសារព័ត៌មានចេញពីហែង ថាយ៉ាងម៉េច ជាច្រើនលើកច្រើនសារមកកាន់ខ្ញុំបាទ និងបុគ្គលិកក្រុមហ៊ុន បានធ្វើការគម្រាមកំហែងដល់ សុវត្ថិភាពផ្ទាល់ខ្លួនរបស់ខ្ញុំបាទយ៉ាងខ្លាំងពីសំណាក់ឈ្មោះ គឹម ចាន់រតនា និងបក្សពួក ជាមួយគ្នានេះ ការគំរាមកំហែង ពីសំណាក់ឈ្មោះ គឹម ចាន់រតនា មកលើខ្ញុំបាទ និងបុគ្គលិក គឺជាការគំរាមកំហែងជាថ្នូរនឹង លក្ខខណ្ឌឲ្យខ្ញុំបាទត្រូវលុបសារព័ត៌មានដែលមិនមែនជាសមត្ថកិច្ចរបស់ខ្ញុំ និងជាថ្នូរឲ្យខ្ញុំបង់លុយនិងសុំទោស ទៅឈ្មោះ គឹម ចាន់រតនា ទាំងដែលឈ្មោះ គឹម ចាន់រតនា ជាអ្នកជំពាក់ថ្លៃប៉េតុងក្រុមហ៊ុនរបស់ខ្ញុំ ។
ចំពោះអំពើខាងលើរបស់ឈ្មោះ គឹម ចាន់រតនា បានធ្វើឲ្យគំរាមកំហែងយ៉ាងខ្លាំងដល់សុវត្ថិភាពរបស់ខ្ញុំ និងបុគ្គលិករបស់ខ្ញុំ ហើយទង្វើនេះបានបំពានយ៉ាងធ្ងន់ធ្ងរដល់បញ្ញត្តិច្បាប់ត្រង់មាត្រា៣៦៣ និងមាត្រា៣៦៤ (បទកំហែងយក) ដែលត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី២(ពីរ)ឆ្នាំទៅប្រាំ(៥)ឆ្នាំ និងមាត្រា ៣៧២ ៣៧៣ (បទគំរាមកំហែងហែកកេរ្តិ៍) ដែលត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី២(ពីរ)ឆ្នាំទៅប្រាំ(៥)ឆ្នាំ
សូមបញ្ជាក់ថា ក្នុងករណីនេះដែរ លោក ង៉ែត ចំរើន បានសំណូមពរ ដល់តុលាការឲ្យ កោះហៅ និងចាប់ខ្លួនឈ្មោះ គឹម ចាន់រតនា ពីបទកំហែងយក និង បទគំរាមកំហែងហែកកេរ្តិ៍ និងឲ្យឈ្មោះ គឹម ចាន់រតនា សងការប្រាក់ សំណងជម្ងឺចិត្ត និងថ្លៃសេវាកម្មផ្លូវច្បាប់គិតជាប្រាក់ចំនួន USD២០០,០០០(ពីររយពាន់)ដុល្លារអាមេរិក ។