តើដើម្បីបំពាក់ឧបករណ៍ETC-OBUត្រូវមានឯកសារអ្វីខ្លះ?

តើដើម្បីបំពាក់ឧបករណ៍ETC-OBUត្រូវមានឯកសារអ្វីខ្លះ?

ចម្លើយ៖ ដើម្បីបំពាក់ឧបករណ៍ETC-OBUត្រូវមានឯកសារ៖

ពលរដ្ឋខ្មែរ៖
-បណ្ណសម្គាល់យានយន្ត(ច្បាប់ដើម)
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(ច្បាប់ដើម)
-វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ច្បាប់ដើម)

ជនបរទេស៖
-បណ្ណសម្គាល់យានយន្ត(ច្បាប់ដើម)
-លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាពមិនតិចជាង ១៥ថ្ងៃ(ច្បាប់ដើម)
-វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ច្បាប់ដើម)

* បងប្អូនអាចអញ្ជើញធ្វើការចុះឈ្មោះប្រើប្រាស់បំពាក់ឧបករណ៍ ETC-OBUជាប់កញ្ចក់ផ្នែកខាងមុខនៃរថយន្ត ដើម្បីចូលប្រើប្រាស់គន្លង ETC នៅទីតាំងដូចខាងក្រោម៖
– គ្រប់បញ្ជរបង់ប្រាក់ទាំង ៨ទីតាំង នៃផ្លូវល្បឿនលឿន
– មណ្ឌលផ្ដល់សេវាសាធារណៈ ទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន

:::1399 (សម្រាប់ព័ត៌មានលម្អិតពីសេវាកម្ម)
:::1275 (សម្រាប់ព័ត៌មានទូទៅ)

អត្ថបទដែលជាប់ទាក់ទង
Open

Close