ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាក់ អោយដឹងថា កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ២៤នាក់ (ស្រី៥នាក់) ពាក់ព័ន្ធនឹងបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់) យ៉ាងសកម្មក្នុងខេត្តព្រះសីហនុ ។
តាមការបំភ្លឺរបស់ជនសង្ស័យចំនួន ២៤នាក់ បានអោយសមត្ថកិច្ច បានបញ្ជាក់អោយដឹងថា៖ មានជនសង្ស័យចំនួន ១៦នាក់ ភេទប្រុស ជាប់ពាក់ព័ន្ធនឹងបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់) យ៉ាងសកម្មក្នុងខេត្តព្រះសីហនុ ដោយបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងឆក់កាបូប សរុប១៨ដង។សម្ភារវត្ថុតាងចាប់យកបាន៖
ម៉ូតូចំនួន ៩គ្រឿង ទូរស័ព្ទដៃចំនួន ១០គ្រឿង មួកសុវត្ថិភាពចំនួន៨ ពូថៅ១ដើម កាំបិតប៉័ងតោ១ដើម និង ផ្លាកលេខម៉ូតូ ១ផ្ទាំង ។
ក្នុងមានជនសង្ស័យចំនួន២នាក់ ភេទប្រុស ពាក់ព័ន្ធនឹងបទល្មើស ទទួលផលចោរកម្ម។
សម្ភារវត្ថុតាងចាប់យកបាន៖ ទូរស័ព្ទដៃចំនួន ១២គ្រឿង (ផលនៃអំពើចោរកម្ម)។
ចំណែកជនសង្ស័យ ៦នាក់ (ស្រី ៥) ផ្សេងទៀត មិនពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ ។
ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី ។