ឯកឧត្តម គួច ចំរើន ៖ រាជរដ្ឋាភិបាល ដាក់ចេញនូវផែនការ សកម្មភាពបង្ការ ទប់ស្កាត់នូវរាល់បទល្មើស នៃការជួញដូរកម្លាំងពលកម្ម ជួញដូរមនុស្ស ជួញដូគ្រឿងញៀន ការប្រើប្រាស់អាវុធខុសច្បាប់ និងល្បែងភ្នាល់ខុសច្បាប់ផ្សេងទៀត!
ខេត្តព្រះសីហនុ ៖នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេសដល់រោងចក្រ សហគ្រាស គ្រឹះស្ថាន សណ្ឋាគារ កាស៊ីណូ ក្នុងខេត្តព្រះសីហនុ ចំនួន ៣៣៥ ដោយមានការចូលរួមពីឯកឧត្តមអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ និងផ្នែកអគ្គកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ អភិបាលរងខេត្ត អភិបាលក្រុង មន្ទីរ អង្គភាពនៅពិភពមង្គល ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។