ផ្ទុយពី គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច» ហើយ! សូម ឯកឧត្តម ទាំងទ្វេរ មេត្តាជ្រាប!

ខេត្ដស្វាយរៀង៖ ពលរដ្ឋល្អបានរាយការណ៍ប្រាប់មកអង្គភាពសារព័ត៌មានយើងថាមាន ល្បែងសុីសងខុសច្បាប់ ជល់មាន់ មួយកន្លែងបាននឹងកំពុងបើកលេងដែលនៅចំណុចក្រោមដើមស្វាយនិងនៅក្នុងចំការអំពៅ មានទីតាំងស្ថិតនៅក្នុងភូមិបាត់ថង់ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាប ។

ប្រភពបានឲ្យដឹងថា ក្នុងមួយអាទិត្យលេង៤ដង ដោយបានប្រមូលផ្ដុំមនុស្សជាច្រើនមកលេងហូរកញ្ជ្រាវហាក់បីដូចប្រទេសគ្មានច្បាប់អញ្ចឹង ។

ពលរដ្ឋលើកឡើងថា សកម្មភាពទាំងនេះមិនត្រូវបានសមត្ថកិច្ចនឹងអាជ្ញាធរ ឃុំ ស្រុក បង្ក្រាបនោះទេ មានអ្នកញៀនល្បែងខ្លះចាញ់អស់ទ្រព្យសម្បត្ដិ កើតជាជម្លោះ ក្នុងគ្រួសារ និង ស្បែងសុីសងទាំងនេះហើយជាដើមចមនៃអំពើលួច ឆក់ប្លន់ ដែលបង្កឲ្យមានភាពអសន្តិសុខនៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា កាល ពី ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ សម្តេចតេជោ បានដាក់បញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចអាជ្ញាធរមូលដ្ឋាន ត្រូវ បង្ក្រាបឱ្យអស់នូវល្បែងសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនជាមួយនិងព្រមានដកដំណែងថែមទៀតផង។ ដូចនេះប្រជាពលរដ្ឋរង់ចាំមើលថា តើទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ជល់មាន់ នេះ នឹងទៅជាយ៉ាងណា? តើសមត្ថកិច្ចពាក់ព័ន្ធក៏ដូចអាជ្ញាធរមូលដ្ឋានហ៊ានប្រឆាំងនិងបទបញ្ជាសម្តេចតេជោ ហ៊ុន សែននិងបទបញ្ជារបស់ស្មារតីអង្គប្រជុំដែរឫទេ?

ប្រជាពលរដ្ឋបានអំពាវនាវដល់ លោក វរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុក ស្ដីទី សូមចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យភាពមិនប្រក្រតី ចំពោះបុគ្គលនិងបក្សពួកដែលហ៊ានបេីកល្បែងសុីសងជល់មាន់នេះផងទាន ដេីម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គមនិងស្របតាមគោលនយោបាយឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាល។

អត្ថបទដែលជាប់ទាក់ទង
Open

Close