ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូន លោកស្រី សេង សុវីរដ្ឋា ។
នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន TNN NEWS ទទួលបាននៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ព្រះរាជក្រឹត្យផ្តល់គោរមងារនេះ យោងតាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ការត្រាស់បង្គាប់ផ្តល់គោរពងារជា «ឧកញ៉ា» នេះ ដោយព្រះករុណាជាអម្ចាស់តម្កល់លើត្បូងយាងទតឃើញថា លោកស្រី សេង សុវីរដ្ឋា បានចូលរួមធ្វើសកម្មភាពជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ បម្រើនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ពិសេសការងារមនុស្សធម៌៕