ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជក់ថាព្រឹកមិញនេះ ( ថ្ងៃអាទិត្យ ទី ១២ កុម្ភៈ ២០២៣ ) ក្រសួងបានអញ្ជើញថ្នាក់ដឹកនាំ VOD មកជួបរឿងផ្សាយព័ត៌មាន រសៀលនេះ គាត់នឹងចេញផ្សាយរបាយការណ៍ជូន ។
ឯកឧត្តម ខៀវ កាញារីទ្ធ បញ្ជាក់បន្ថែមថា ជំហររបស់ក្រសួងព័ត៌មាន គឺអាស្រ័យលើ របាយការណ័ដែលគាត់នឹងផ្តល់មករសៀលនេះ ។
សូមជម្រាបថា ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម កឹម គុណវឌ្ឍន៍ និងឯកឧត្តម ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលជួបតំណាងវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានរបស់វិទ្យុ VOD ដែលថាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចុះហត្ថលេខាលើឯកសារផ្តល់ថវិកាសប្បុរសធម៌ចំនួន ១០០ ០០០ដុល្លារអាមេរិក ដល់ប្រទេសតួកគី នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។