សម្តេចតេជោ ប្រកាសបន្ថយពេលវេលា សុំទោសជាសាធារណៈមកត្រឹម២៤ម៉ោង គិតត្រឹមម៉ោង១០:០០នាទីព្រឹកថ្ងៃទី១៣ កុម្ភៈ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បញ្ជាក់បន្ថែម ក្នុងផេកផ្លូវការ ដែលមានខ្លឹមសារ ទាំងស្រុងថា ៖ មុននេះបន្តិចខ្ញុំបានឆ្លើយតបជាមួយឈ្មោះ Min Povទាក់ទងដល់វិទ្យុVODដូចមានខ្លឹមសារជូនភ្ជាប់មកជាមួយ។
ខ្ញុំកំពុងរង់ចាំចម្លើយពីគាត់វិញ។ ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលាសូមទោសមកនៅត្រឹម២៤ម៉ោងគឺកំណត់
ត្រឹមម៉ោង10.00នាទីព្រឹកថ្ងៃ១៣កុម្ភៈ២០២៣វិញ។
ដើម្បីកុំឲ្យយប់យូរសុបិនច្រើននិងអន្ទង់វែងឆ្នាំងវែងខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណបញ្ចប់ការផ្សាយរបស់
វិទ្យុVODត្រឹមម៉ោង10.00នាទីថ្ងៃទី១៣កុម្ភៈ២០២៣ស្អែកនេះក្នុងករណីដែលពួកគេមិនបានធ្វើការសូមទោស។
ដំបៅមិនឈឺកុំយកឈើចាក់។បើគង់តែពួកគេចោទថាខ្ញុំប្រើអំណាចខ្ញុំត្រូវតែប្រើអំណាចនេះដើម្បីបំពេញបំណងរបស់ពួក
គេ។
ស្អែកនេះឯកឧត្តមប៊ិន ឈិននឹងត្រូវធ្វើជា នាយករដ្ឋមន្ត្រីស្តីទីត្រូវធ្វើកិច្ចការនេះឲ្យបានព្រោះទាំងខ្ញុំសម្តេច ស ខេង ទៀ បាញ់
លោកជំទាវម៉ែន សំអននឹងទស្សនកិច្ចនៅឡាវជាមួយគ្នា៕