« ករណីចាប់ចំរិតនៅ7NG» អភិបាលស្រុក ប្រកាសច្រានចោលទាំងស្រុង…!

រដ្ឋបាលស្រុកខ្សាច់កណ្តាល សូមឆ្លើយបំភ្លឺតបទៅចំពោះម្ចាស់ គណនីហ្វេសប៊ុក ផ្កាព្រៃ ស្រទាប់មាស និងគណនីហ្វេបុក ភគវតី សិរីចក្រពត្កិ ដែលបានបង្ហោះជាសធារណ: ដែលមានខ្លឹមសារទាំងស្រុង ថា៖
1-គណនីហ្វេបុកឈ្មោះ ផ្កាព្រៃស្រទាប់មាស មានខ្លឹមសារថា៖«សូមបងប្អូនមិត្តនារីៗមេត្តាប្រុងប្រយ័ត្នខ្លួនឲ្យបានខ្ពស់ រឿងនេះបានកើតលើរូបខ្ញុំផ្ទាល់ដោយសារការធ្វេសប្រហេសហើយក៍សុំអរគុណ ដល់អ៊ំពូមីងដែលជួយខ្ញុំឲ្យរួចពីពួកជនកំណាចទាំងអស់នោះ
#ករណីចាប់ចំរិតនៅ7NG។»
2-គណនីហ្វេបុកឈ្មោះភគវតី សិរីចក្រពត្កិ មានខ្លឹមសារថា៖«នៅម្តុំsky land 7ng មានពួកជនពាលជិះឡានចាប់មនុស្សចូលឡាន កើតឡើងចំពោះមិត្តរួមថ្នាក់របស់ខ្ញុំផ្ទាល់ ផ្កាព្រៃស្រទាប់មាស ចេះសំណាងមានបងប្អូននៅទីនោះជួយទាន់🙏ប្រុងប្រយ័ត្នផងបងៗមិត្តនារី។»

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយបានការចង្អុលបង្ហាញពីលោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានចាត់ឲ្យលោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាកម្លាំងផ្នែកនគរបាលយុត្តិធម៌ និង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលួង ចុះស្រាវជ្រាវ ករណីហ្វេបុកទាំងពីរខាងលើនេះ។
ជាលទ្ធផលបានអញ្ជើញឈ្មោះ វ៉ាន់ស៊ី ដាណែត ភេទស្រី អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរនិស្សិត មានទីលំនៅភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាម្ទាសគណនីហ្វេបុកឈ្មោះ ភគវតី សិរីចក្រពត្កិ បានបំភ្លឺថា៖ ខ្លួនពិតជាបានទទួលព័ត៌មានខាងលើនេះពីគណនីហ្វេបុកឈ្មោះ ផ្កាព្រៃ ស្រទាប់មាស ដោយខ្លួនពុំដឹងហេតុការណ៍នេះច្បាស់នោះទេ ហើយក៏បានសរសេរនៅលើគណនីហ្វេបុករបស់ខ្លួនតាមខ្លឹមសារខាងលើ ហើយបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម។
– ចំពោះម្ទាស់គណនីហ្វេបុកឈ្មោះផ្កាព្រៃស្រទាប់មាស ទាក់ទងពុំបាន។

សូមបញ្ជាក់ថាករណីនេះ សមត្ថកិច្ចចុះស្រាវជ្រាវក្នុងតំបនក្រុមហ៊ុន7NG ឃើញថា ពុំមានករណីនេះកើតឡើងដូចគណនីហ្វេបុកទាំងពីរខាងលើបង្ហោះផ្សព្វផ្សាយនោះឡើយ។

រដ្ឋបាលស្រុកខ្សាច់កណ្តាល សហការរាល់ការផ្តល់ព័ត៌មានរបស់ប្រជាពលរដ្ឋនូវព័ត៌មានពិតៗដែលកើតមានឡើង។ ជៀសវាងការផ្តល់ព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់ដលសន្តិសុខសណ្តាបធ្នាប់សង្គម។

អត្ថបទដែលជាប់ទាក់ទង
Open

Close