ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បញ្ជាក់អោយដឹងថា បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណី លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបយួរដៃជនជាតិស្វីស)។
ជនសង្ស័យ ឈ្មោះ មាស រៈទិត្យ ហៅ ទី ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាក លេខស្វាយរៀង១O-៣០២២
-ភស្តុតាងចាប់យក
-កាបូបយួរដៃរបស់ជនរងគ្រោះដែលក្នុងនោះមាន៖ ទូរសព្ទ័ដៃម៉ាកអាយហ្វូនអិចចំនួន ០១ គ្រឿង ,ប្រាក់ដុល្លារចំនួន១០០ដុល្លារអាមេរិកនិងអត្តសញ្ញាណបណ្ណជនជាតិស្វីសឈ្មោះ BUHLER KARIN ចំនួន ០១ សន្លឹក
ជនរងគ្រោះ ឈ្មោះ BUHLER KARIN ភេទ ស្រី អាយុ ៤៦ ឆ្នាំ ជនជាតិ ស្វីស មានទីលំនៅសណ្ឋាគារលុចស៊ីធី ផ្លូវលេខ១១៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរ គ្រូបង្រៀន ។
សម្ភារៈបាត់បង់(គ្មាន)
សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៩ និង ៤៥ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ឆក់កាបូបយួរដៃជនជាតិស្វីស) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៦១ ផ្លូវលេខ២១៥ កែងផ្លូវលេខ១៣៤ ក្រុម២៥ ភូមិ៩ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០២ នាក់ ជិះម៉ូតូចំនួន ០១គ្រឿង មានឈ្មោះ មាស រៈទិត្យ ហៅ ទី ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ បើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាក លេខស្វាយរៀង១O-៣០២២ ឌុបឈ្មោះ យ៉ាន់ សាន់ដេ ហៅ ដេត ភេទ ប្រុស អាយុប្រហែល ១៨ឆ្នាំ ចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។
លុះដល់វេលាម៉ោងកើតហេតុជនសង្ស័យជិះម៉ូតូមកដល់ចំណុចកើតហេតុក៏បានឃើញជនរងគ្រោះឈ្មោះ BUHLER KARIN ភេទ ស្រី អាយុ ៤៦ ឆ្នាំ ជនជាតិ ស្វីស មានស្ពាយកាបូបយួរដៃ ហើយកំពុងដើរជាមួយមិត្តភក្តិប្រុសម្នាក់ទៀត ពេលនោះជនសង្ស័យបានឃើញក៏បើកម៉ូតូចូលទៅជិតជនរងគ្រោះ ហើយឈ្មោះ យ៉ាន់ សាន់ដេ ហៅ ដេត ដែលអង្គុយខាងក្រោយបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបានសម្រេច រួចជិះម៉ូតូគេចខ្លួន រួចទៅប៉ះជាមួយម៉ូតូកង់បីបណ្តាលឲ្យម៉ូតូជនសង្ស័យដួល រួចជនសង្ស័យនាំគ្នារត់គេចខ្លួន ភ្លាមនោះសមត្ថកិច្ចបានឃើញក៏ឃាត់ខ្លួនបានជនសង្ស័យបានចំនួន០១ នាក់ ឈ្មោះ មាស រៈទិត្យ ហៅ ទី ចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ស្វាយរៀង១O-៣០២២ និងកាបូបយួរដៃរបស់ជនរងគ្រោះដែលក្នុងនោះមាន៖ ទូរសព្ទ័ដៃម៉ាកអាយហ្វូនអិចចំនួន ០១ គ្រឿង ,ប្រាក់ដុល្លារចំនួន១០០ដុល្លារអាមេរិកនិងអត្តសញ្ញាណបណ្ណជនជាតិស្វីសឈ្មោះ BUHLER KARIN ចំនួន ០១ សន្លឹក បញ្ជូនមកប៉ុស្តិ៍នគរបាល រដ្ឋបាលផ្សារដេប៉ូ២ រួចបញ្ជូនបន្តមកការិយាល័យនៅម៉ោង ២២ និង ០០ នាទីថ្ងៃខែឆ្នាំដដែល ចំណែកជនសង្ស័យឈ្មោះ យ៉ាន់ សាន់ដេ ហៅ ដេត បានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យ និងភស្តុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។