រដ្ឋបាលស្រុកមុខកំពូល ៖ ករណី បោះសំរាមចោល តាមផ្លូវសាធារណៈ បណ្តោយផ្លូវជាតិលេខ៦ ស្ថិតឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ មានប្រជាពលរដ្ឋម្នាក់រស់នៅភូមិព្រែកលាវ ឃុំព្រែកលាវ ស្រុកកងមាស ខេត្តកំពង់ចាម បានយកសំរាមមកបោះចោលនៅចំណុចចិញ្ជេីមផ្លូវសាធារណៈ ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំឬស្សីជ្រោយ បានទៅដល់ ហើយឃាត់ប្រជាពលរដ្ឋខាងលើយកមកប៉ុស្តិ៍រដ្ឋបាលឃុំធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា។