អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទជាង១០លើក!

ភ្នំពេញ៖ ជនសង្ស័យឈ្មោះ ទេព បូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិតាកេរ្ត៍ថ្មី សង្កាត់កំបូល ខណ្ឌកំបូល ត្រូវបានកម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល ឃាត់ខ្លួន កាលពីវេលាម៉ោង១៨:១០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទ នៅចំណុចផ្លូវបេតុង ជិតសាលាសង្កាត់កំបូល ខណ្ឌកំបូល កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿងម៉ាក ឌ្រីមសង់ស៊េរី០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1FM-7239 (ម៉ូតូជិះធ្វើសកម្មភាពឆក់)។

ក្រោយពេលស្តាប់ចម្លើយជនសង្ស័យ ទេព បូរ៉ា បានសារភាពឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ រូបខ្លួន និងបក្ខពួកម្នាក់ទៀត ឈ្មោះ អាទីង ពិតជាបានជិះម៉ូតូ០១គ្រឿងម៉ាក ឌ្រីមសង់ស៊េរី០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1FM-7239 ធ្វើសកម្មភាពឆក់ ទូរស័ព្ទ០១គ្រឿងម៉ាក OPPO បានសម្រេច នៅចំណុចផ្លូវបេតុង ជិតសាលាសង្កាត់កំបូល ខណ្ឌកំបូល ពិតប្រាកដមែន ហើយកន្លងមក រូបខ្លួនជាមួយបក្ខពួកផ្សេងទៀត ធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទ យ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាពិសេសក្នុងទឹកដីខណ្ឌកំបូល និង ពោធិ៍សែនជ័យ ក្នុងនោះមានដូចជា៖ 

  លើកទី១ និងលើកទី២ ឆក់ទូរស័ព្ទនៅមុខរោងចក្រយ៉ាកជីង ជាមួយឈ្មោះ តុលា បានទូរស័ព្ទ OPPO ចំនួន២គ្រឿង លក់បានលុយ (២៦ម៉ឺន), 

  លើកទី៣ និង លើកទី៤ ឆក់នៅមុខកន្លែងលក់សាច់ក្រក ក្នុងខណ្ឌកំពូល ជាមួយបក្ខពួក (មិនស្គាល់ឈ្មោះ) បានទូរស័ព្ទ២គ្រឿង ម៉ាក VIVO (លក់បានលុយ៥៥ម៉ឺនរៀល), 

  លើកទី៥ ឆក់ នៅកន្លែងដីវាលភូមិគល់ សង្កាត់កន្ទោក បានទូរស័ព្ទ ១គ្រឿង ម៉ាក OPPO លក់បានលុយ (៦ម៉ឺនរៀល) ជាមួយឈ្មោះ អាទីង, 

  លើកទី៦ ឆក់ នៅបុរីកំបូល១ បានទូរស័ព្ទ ១គ្រឿង ម៉ាកOPPO បានលុយ (១០ម៉ឺន) ជាមួយឈ្មោះ អាទីង, 

  លើកទី៧ ឆក់ នៅមុខតំបន់សេដ្ឋកិច្ចពិសេស បានទូរស័ព្ទ១គ្រឿងម៉ាក OPPO លក់បានលុយ(១០ម៉ឺនរៀល) ជាមួយឈ្មោះ អាទីង, 

  លើកទី៨ ឆក់ នៅម្តុំចោមចៅ បានទូរស័ព្ទ១គ្រឿងម៉ាក VIVO លក់បានលុយ(២៤ម៉ឺនរៀល) ជាមួយបក្ខពួក មិនស្គាល់ឈ្មោះ, 

  លើកទី៩ ឆក់នៅម្តុំផ្លូវវេងស្រេង បានទូរស័ព្ទ ១គ្រឿងម៉ាក OPPO លក់បានលុយ (៨ម៉ឺនរៀល) ជាមួយបក្ខពួក មិនស្គាល់ឈ្មោះ, 

  លើកទី១០ ឆក់នៅម្តុំថ្នល់ទទឹងបានទូរស័ព្ទ ១គ្រឿងម៉ាក VIVO ជាមួយបក្ខពួក មិនស្គាល់ឈ្មោះ, 

  លើកទី១១ ឆក់ នៅផ្សារព្រៃផ្តៅ បានទូរស័ព្ទ ០១គ្រឿងម៉ាក OPPO លក់បានលុយ (១១ម៉ឺនរៀល) ជាមួយបក្ខពួក មិនស្គាល់ឈ្មោះ និង

  លើកទី១២នេះ បានធ្វើសកម្មភាពឆក់បានទូរស័ព្ទ០១គ្រឿងម៉ាក OPPO  នៅចំណុចផ្លូវបេតុង ជិតសាលាសង្កាត់កំបូល កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយបក្ខពួកម្នាក់ទៀត ឈ្មោះ អាទីង។ 

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ រីឯបក្ខពួកជនសង្ស័យដែលបាន រត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបន្ត៕

អត្ថបទដែលជាប់ទាក់ទង
Open

Close