ស្នងការខេត្តតាកែវ បានណែនាំដល់លោកស្នងការរងទទួលផែន ការិយាល័យជំនាញ ត្រូវក្តាប់ឱ្យបានមុខសញ្ញាបង្ហោះសារជេរប្រមាថថ្នាក់ដឹកនាំ មុខសញ្ញាទំទាស់ដីធ្លី….!
ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម នៅអធិការដ្ឋាននគរបាលស្រុកទ្រាំង និងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដោយមានការចូលរួមពីលោក លោកស្រី ស្នងការរងផែនសេនាធិការ សន្តិសុខ សណ្តាប់ធ្នាប់ ព្រហ្មទណ្ឌ គ្រឿងញៀន សេដ្ឋកិច្ច ជួញដូរមនុស្ស និងការពារអនីតិជន នាយការិយាល័យនគរបាលព្រហ្មទណ្ឌធ្ងន់-ស្រាល លោកអធិការ អធិការរង លោកនាយ នាយរងផ្នែក លោកនាយ នាយរងប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង និងស្រុកត្រាំកក់។
បន្ទាប់ពីស្តាប់របាយការណ៍របស់លោកអធិការទាំងពីរស្រុករួចមក : មានប្រសាសន៍ណែនាំក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានក្រេីនរំលឹកដាស់តឿនដល់លោកស្នងការរងទទួលផែន ការិយាល័យជំនាញ ចុះប្រជុំពង្រឹងបន្ថែមដល់ជំនាញអធិការដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្តាប់មុខសញ្ញាព្រហ្មទណ្ឌក្មេងទំនេីង ល្បែងស៊ីសង ជាពិសេសមុខសញ្ញាបង្កការអុកឡុកគប់កញ្ចក់រថយន្ត ដោយត្រូវរៀបចំកម្លាំងល្បាតពួនស្ទាក់តាមផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ និងភូមិសាស្រ្តស្មុគស្មាញ។ ដោយឡែកការងារគ្រឿងញៀន ត្រូវប្រេីប្រាស់ភ្នាក់ងារផ្តល់ព័ត៍មាន ដេីម្បីឈានទៅបង្រ្កាប និងត្រូវគ្រប់គ្រងមុខសញ្ញា(មុខសញ្ញាចែកចាយជួញដូរ និងមុខសញ្ញាប្រេីប្រាស់) ក្នុងនោះដោយបានសង្កត់ធ្ងន់ថា ធ្វេីជានគរបាលមិនត្រូវកាង ឬនៅពីក្រោយបទល្មេីសគ្រឿងញៀនជាដាច់ខាត ដេីម្បីចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយធានាឱ្យបានភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ព្រមទាំងបានណែនាំដល់លោកអធិការ ត្រូវរាយការណ៍ជូនលោកអភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក រៀបចំកម្លាំងចម្រុះឆែកឆេរអាវុធជាតិផ្ទុះនៅតាមដងផ្លូវជាតិ ផ្លូវខេត្ត ក្នុងភូមិសាស្រ្តទទួលខុសត្រូវ។
ជាមួយគ្នានោះលោកស្នងការ បានណែនាំដល់លោកស្នងការរងទទួលផែន ការិយាល័យជំនាញ ត្រូវក្តាប់ឱ្យបានមុខសញ្ញាបង្ហោះសារជេរប្រមាថថ្នាក់ដឹកនាំ មុខសញ្ញាទំទាស់ដីធ្លី និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងសកម្មភាពអង្គការ សមាគម គណបក្សនយោបាយ ចំពោះការងារចរាចរណ៍សណ្តាប់ធ្នាប់សារណ: ត្រូវបន្តជម្រុញការផ្សព្វផ្សាយអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អប់រំណែនាំប្រជាពលរដ្ឋឱ្យពាក់មួក ដាក់កញ្ចក់ បេីកបរត្រូវគោរពច្បាប់ ដេីម្បីកាត់បន្ថយគ្រោះថ្នាក់កេីតឡេីង។
ទន្ទឹមនោះត្រូវចលនា ប្រជាពលរដ្ឋ ចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយត្រូវជម្រុញធ្វេីវេទិកាសាធារណ: ការផ្សព្វផ្សាយគោលនយោបាយ និងចងក្រងក្រុមប្រជាការពារ ដេីម្បីកាត់បន្ថយបទល្មេីសគ្រប់ប្រភេទ ក្នុងនោះបានណែនាំដល់លោកអធិការ លោកនាយប៉ុស្តិ៍ ត្រូវជម្រុញការផ្តល់សេវាសាធារណ: សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ការងារផ្តល់អត្តសញ្ញាណប័ណ្ណ (ហួសសុពលភាព ខូច ខុស និងទេីបគ្រប់អាយុ១៥ឆ្នាំ)។
នាឱកាសនោះលោកស្នងការ បានណែនាំដល់លោកអធិការ ត្រូវប្រជុំណែនាំពង្រឹងវិន័យលេខ០០៦ បបជ និងបទបញ្ជាផ្សេងៗ ឱ្យបានជ្រួតជ្រាបដល់មន្ត្រីក្រោមឱវាទ ពិសេសត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ និងវិធានការផ្សេងៗរបស់ក្រសួងសុខាភិបាល ដេីម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ.១៩ ផងដែរ។