ខេត្តកណ្តាល៖ សមត្ថកិច្ច បញ្ជាក់ថា បានឃាត់ខ្លួនមុខសញ្ញាាលួច មាន់ សកម្ម ក្នុងឃុំឈើទាល កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៦ និង ២០នាទីស្ថិតនៅចំណុចកើតហេតុក្នុងភូមិ ឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះអ៊ូ សៅរី ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ។
ជនសង្ស័យ ឈ្មោះ សាន ប៊ុនណេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)
។
វត្ថុតាងចាប់យក
១-សត្វមាន់ញីចំនួន០១ក្បាលពណ៌.ស
សមត្ថកិច្ច បញ្ជាក់ថា មុនកើតហេតុនៅថ្ងៃ ខែ ឆ្នាំ ជនរងគ្រោះបានដើរទៅមើលទ្រុងមាន់ដែលខ្លួនបានចិញ្ចឹមសត្វមាន់ដូចរាល់ដង និងបានរាប់សត្វមាន់មើលក៏បាត់សត្វមាន់អស់ចំនួនបីក្បាលក្នុងនោះបាត់មាន់ឈ្មោល០២ក្បាលពណ៌សមួយក្បាលពណ៌ខ្មៅមួយក្បាលនិងញីមួយក្បាលពណ៌ស បន្ទាប់មកជនរងគ្រោះក៏បានដើររកសត្វមាន់របស់ខ្លួនដែលបាត់ក៏ប្រទះឃើញសត្វមាន់ញីពណ៌សមួយក្បាលនៅក្នុងទ្រុងមាន់នៅផ្ទះរបស់ជនសង្ស័យ ឃើញដូច្នេះជនរងគ្រោះក៏បានមកដាក់ពាក្យនៅប៉ុស្តិ៍នគរបាលឈើទាល ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះក៏ចុះដល់ផ្ទះជនសង្ស័យ នាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីសាកសួរ។
នៅចំពោះមុខសម្ថតកិច្ចជនសង្ស័បានសារភាពថាៈខ្លួនពិតជាបានលួចសត្វមាន់របស់ជនរងគ្រោះពិតប្រាដមែន ហើយកន្លងមកខ្លួនធ្លាប់បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបានចំនួន០៥លើករួចមកហើយ ដោយ:
លើកទី១ មិនចាំថ្ងៃខែក្នុងឆ្នាំ២០២២ ខ្លួនបានលួចដែកអន្ទាលធ្វើសំណង់ នៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល យកទៅលក់បានលុយចំ
នួន ៧០០០០រៀល។
លើកទី២ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានលួចម៉ូទ័រមូមទឹក នៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លើកទី៣ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ បានលួចដែកទ្វារបស់គេនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល
(សមត្ថកិច្ចអប់រំធ្វើកិច្ចសន្យា នៅប៉ុស្តិ៍ដោយម្ចាស់គេមិនបានដាក់ពាក្យបណ្តឹង)។
លើកទី៤ មិនចាំថ្ងៃខែក្នុងឆ្នាំ២០២៣ ខ្លួន និងឈ្មោះ នុត រិទ្ធីភេទប្រុស បានជិះម៉ូតូទៅលួចគេនៅ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ហើយឈ្មោះនុត រិទ្ធីក៏ ត្រូវសមត្ថកិច្ចសង្កាត់កោះអន្លង់ចិនចាប់ខ្លួនបានបន្តនីតិវិធី។
លើកទី៥ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ខ្លួនបានលួចដែក នៅម្តុំភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
បន្ទាប់ពីសាកសួររួច ជនសង្ស័យ រួមទាំងវត្ថុតាងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។