ពិធីសំណេះសំណាលនិង ប្រគល់-ទទួល ថវិការសមាគមន៍ មិត្តនគរបាល ជូនដល់ មន្ត្រីនគរបាលចូលនិវត្តន៍មរណ:

 

ខេត្តកំពត៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់អគ្គស្នងការ នគរបាលជាតិ និងស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃសុក្រ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៨ និង ០០នាទីព្រឹក ស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីសំណេះសំណាលនិង ប្រគល់-ទទួល ថវិការសមាគមន៍ មិត្តនគរបាល ជូនដល់ មន្ត្រីនគរបាលចូលនិវត្តន៍មរណ:ចំនួន ០២នាក់ សរុបទឹកប្រាក់ចំនួន ១២.០០០.០០០រៀល។

ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ឡុង គីម ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដែលមានការចូលរួមពីលោក នាយ-នាយរងការិយាល័យបុគ្កលិក។ឆ្លៀតក្នុងឱកាសនេះផងដែរ លោក ឧត្ដមសេនីយ៍ត្រី ឡុង គីម បានសំដែងនូវការសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំនេះ ចំពោះក្រុមគ្រួសារសព ព្រមទាំងដឹងគុណចំពោះស្នាដៃរបស់មន្ត្រីយើង ដែលខិតខំបំពេញភារកិច្ចជូនជាតិមាតុភូមិ និងបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយកម្លាំងចិត្តកន្លងមក និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើចូលរួមរំលែកទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសនៃសមាគមមិត្តនគរបាលជាតិ ឯកឧត្តមនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិជាប្រធានគណៈកម្មាធិការកណ្តាលសមាគមមិត្តនគរបាលជាតិ និងលោក ឧត្តមសេនីយ៍ទោ ស្នងការផងដែរ។

អត្ថបទដែលជាប់ទាក់ទង
Open

Close