ភ្នំពេញ៖ ថ្មីៗនេះ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ ខូ អិលធី ឌី ហៅថា KC គ្រុប លើកទឹកចិត្ត កីឡាករ ព្រំ សំណាង 500$ ក្រោយផ្តួលគូប្រកួតក្នុងព្រឹត្តិការណ៍ Thai Fight ។
ដោយឡែកនាព្រឹកថ្ងៃទី១០ កុម្ភៈ ២០២៣ នេះ លោក ឃិត ឈឿន បញ្ជាក់បន្ថែមថា ដើម្បីចូលរួមគាំទ្រ វិស័យកីឡាប្រដាល់គុនខ្មែរ។
យើងបានសំរេចរៀបចំកន្លែងតូចមួយ ដែលជាអតីតសាលាសង្កាត់កាកាបទី2 សំរាប់ការស្នាក់នៅនិងហ្វឹកហាត់។ ដោយជួយគាំទ្រមានជាការសម្តែង សិល្បៈគុនខ្មែរ ក្នុងព្រឹត្តិការផ្សេងនៅ គ្រប់មជ្ឈមណ្ឌលកំសាន្តខេស៊ី។
បងប្អូនកូនក្មួយដែលស្រឡាញ់វិស័យនេះអាចចូលរួមគាំទ្រ នៅក្លិបប្រដាល់របស់គាត់ផ្ទាល់។
ចង់បានផ្លែដូង ត្រូវដាំដូង
ចង់អោយរីកចំរើន ត្រូវជួយគាំទ្រគ្នា។
By Khit Chhoeun គំនិតក្មេងវត្ត