អគ្គនាយកដ្ឋានពន្ធដារ អញ្ជើញ អគ្គនាយកក្រុមហ៊ុន ម៉ាក់ ភាវូ អ៊ីមផត អិចផត ខូអិលធីឌី ចូលខ្លួនទូទាត់ បំណុលពន្ធ…!

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោក អគ្គនាយកក្រុមហ៊ុន ម៉ាក់ ភាវូ អ៊ីមផត អិចផត ខូអិលធីឌី (MAK PHEAVOU IMPORT EXPORT CO., LTD.) លេខអត្តសញ្ញាណកម្មសារពើពន្ធ៖ B120-290001633 ចុះបញ្ជីនៅសាខាពន្ធដារខេត្តតាកែវ ជ្រាបថា ការបង់ប្រាក់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់អ្នកជាប់ ពន្ធគ្រប់រូប ដើម្បីចូលរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញលោកអគ្គនាយក មកដើម្បីដោះស្រាយបំណុលពន្ធ តាមរយៈលិខិតអញ្ជើញលេខ ២៦៥០ អពដសខ.តក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ប៉ុន្តែក្រុមហ៊ុនមិនបានទូទាត់បំណុលពន្ធឡើយ។

អនុលោមតាមវាក្យខណ្ឌ ខ កថាខណ្ឌ ៦ មាត្រា ៩៥ (ថ្មី) នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារ សូមអញ្ជើញលោកអគ្គនាយក មកការិយាល័យបំណុលពន្ធ នៃសាខាពន្ធដារខេត្តតាកែវ ជាន់ទី២ ភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ឬទូរស័ព្ទទំនាក់ទំនងលេខ ០១៧ ៥៣៧ ៤៥៣ មិនឱ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីកាល បរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះ ដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។

ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកអគ្គនាយកត្រូវចាត់ទុកថាបាន ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា ១២៧ មាត្រា ១៣៥ និងមាត្រា ១៣៦ នៃ ច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការប្តឹង់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់លោក អគ្គនាយក ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ។

 

 

អត្ថបទដែលជាប់ទាក់ទង
Open

Close