អាជ្ញាធរខណ្ឌចំការមន ថា បើមានបង្កប់នូវល្បែងសុីសង ម្ចាស់ទីតាំង ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់! ស្តាយទៅហើយតែ….!
ភ្នំពេញ ៖ មួយរយៈចុងក្រោយនេះ បណ្តាញព័ត៌មាន ក្នុងស្រុកជាច្រើន បានចុះផ្សាយព្រោងព្រាត រឿងល្បែងស៊ីសង ក្នុងទឹកដីខណ្ឌចំការមន ស្រាប់តែនាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៦និង៣០នាទីល្ងាច ដោយមានការចង្អុលបង្ហាញពីលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន កម្លាំងគណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌដឹកនាំដោយលោក ម៉ៅ បូណែត និងលោក ជិន វិចិត្រ អភិបាលរង ដោយមានការចូលរួមពីលោក លាស់ សារុនចៅសង្កាត់រងទី២ សង្កាត់បឹងត្របែក,លោក ម៉ោញ សុខន ប្រធានភូមិ០៨ និងលោកអនុសេនីយ៍ត្រី ថារិទ្ធ ឆារម្យ មន្រ្តីប៉ុស្ដិ៍នគរបាលបឹងត្របែក បានចុះធ្វើកំណត់ហេតុណែនាំ ទីតាំងបាល់ទះ ដែលមានយីហោ (ក្លឹបបាល់ទះ និងដីឡូត៍លេខ២០) ដែលសង្ស័យមានករណីលួចបង្កប់ល្បែងសុីសង ដែលស្ថិតនៅផ្លូវ៧៤ ភូមិ០៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន។
ក្នុងនោះកម្លាំងគណៈបញ្ជាការឯកភាពចុះទៅដល់ទីតាំងផ្ទាល់មិនឃើញមានបង្កប់ល្បែងសុីសង ឬឃើញមានឧបករណ៍សម្រាប់លេងល្បែងដូចសារពត៍មានមួយចំនួនចុះផ្សាយនោះទេ។






