សេចក្តីបកស្រាយបំភ្លឺព័ត៌មាន របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចុះផ្សាយរបស់គណនីយហ្វេសប៊ុកមួយ ដែលថា “ឡានដែលពាក់ផ្លាក Heng Huy មិនមានសមត្ថកិច្ចចរាចរណ៍ណាហ៊ានឃាត់ ហើយថែមទាំងគោរព “ ជាក់ស្តែងក្នុងនាមមន្ត្រីអនុវត្តច្បាប់ គឺតែងតែអនុវត្តស្មេីគ្នាចំពោះមុខច្បាប់ បេីខុសត្រូវតែអនុវត្តតាមច្បាប់ ប៉ុន្តែតាមការសួរនាំទៅម្ចាស់រថយន្ត គឺគាត់ទេីបទិញរថយន្តនេះកាលពីថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៣ ហើយនៅព្រឹកថ្ងៃទី០៩នេះ គាត់បានយករថយន្តរបស់គាត់ទៅធ្វេីផ្លាកលេខនៅកន្លែងធ្វេីផ្លាកលេខ រួចរាល់ហើយ ។