អភិបាល​ខណ្ឌ​ចំការមន​ អសមត្ថភាព ក្នុងការ​បង្ក្រាប​ល្បែង​ស៊ីសង​ ​ ខណៈ​ អតីតក្លឹបបាល់ទះ០៩ បន្តលួចបើកដដែល!

ភ្នំពេញ​៖​ ក្លឹបបាល់ទះមួយកន្លែងនៅចំណុចផ្ទះលេខ១៨ ផ្លូវលេផ្លូវលេខ៤៧៤ ក្រុមទី២៧ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន ដែលពីមុនដាល់ឈ្មោះថា «ក្លឹបបាល់ទះ០៩» តែពេលនេះលុបពាក្យ ០៩ ចេញ តែនៅបង្កប់ល្បែងស៊ីសងដ៏ធំ(បាញ់អាប៉ោង និងបៀរ) ដោយក្នុងចាក់លុយរាប់ពាន់ដុល្លារ។

ប្រភពមួយបានបង្ហើបថា ទីតាំងនេះបើកលេងតាំងពីម៉ោង១០ព្រឹក រហូតដល់យប់ជ្រៅ និងមានអ្នកចូលលេងជាច្រើនទៀតផង។

សូមបញ្ជាក់ថា ទីតាំងនេះ កាលពីកន្លងទៅកម្លាំងអាជ្ញាធរខណ្ឌចំាការមន បានចុះបង្ក្រាប និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងម្ដងរួចមកហើយ ដោយ មិន ត្រូវបើកលេងល្បែងស៊ីសងខុសច្បាប់ទៀតនោះទេ តែការចុះបង្ក្រាបនោះ គេមិនឃើញមានឃាត់ខ្លួន ឬដកហូតវត្ថុតាង ណាមួយឡើយ។

ពលរដ្តថា ពួកគាត់ ហាក់មានការព្រួយបារម្ភយ៉ាងខ្លាំង ស្របពេលដែលមានទីតាំង ល្បែង ស៊ីសងខុសច្បាប់បែបនេះ អាចបន្តបើកវិញ ជាពិសេស នៅក្បែរៗផ្ទះ របស់ពួកគាត់ ម្យ៉ាងវិញទៀត ពួក គាត់ឃើញ មានមនុស្ស ចេញចូល ទីតាំងនោះ ជាហូរហែរ សុទ្ធសឹងជាអ្នកប្លែកមុខ។

ពលរដ្ឋនៅក្នុងមូលដ្ឋាន សង្ឃឹមថា លោកកៀង​ ល័ក្ស​ អភិបាល​ខណ្ឌ​ចំការមន​ និង​ លោក​ យិន​ សាន្ដ​ អធិការ​ខណ្ឌ​ចំការ​មន​ មេត្តា ចុះ ស្រាវជ្រាវ និងចុះបង្ក្រាប ទីតាំងល្បែងស៊ីសង ខាងនេះ ផង ដើម្បីចូលរួមទប់ស្កាត់ ភាពអសន្តិសុខនៅក្នុងមូលដ្ឋាន របស់ខ្លួន ព្រោះថាស្បែងស៊ីនេះ ហើយជាដើមចមនៃបទល្មើសចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសបង្កឲ្យមានហិង្សាក្នុងគ្រួសារ ទៀតផង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ សម្តេចតេជោ បានដាក់បញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចអាជ្ញាធរមូលដ្ឋាន ត្រូវ បង្ក្រាបឱ្យអស់នូវល្បែងសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនជាមួយនិ oងព្រមានដកដំណែងថែមទៀតផង។ ដូចនេះប្រជាពលរដ្ឋរង់ចាំមើលថា តើទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់បញ្ជាល់មាន់ តាមលែបថបអនឡាញ នេះ នឹងទៅជាយ៉ាងណា?

ប្រជាពលរដ្ឋ នឹងរង់ចាំ មើលថា លោក​កៀង​ ល័ក្ស​ អភិបាល​ខណ្ឌ​ចំការមន​ និង​ លោក​ យិន​ សាន្ដ​ អធិការ​ខណ្ឌ​ចំការ​មន​ ហ៑ានចុះបង្ក្រាប ទីតាំងល្បែងស៊ីសង ខាងលើនេះដែរទេ? ។

អង្គភាពសារព័ត៌មានយើង នឹងផ្សាយលម្អិតបន្តបន្ទាប់ ប្រសិនបើ មានការពន្យល់បកស្រាយពី អាជ្ញាធរ សមត្ថកិច្ច និង សាមីភាគីពាក់ព័ន្ធទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close