សង្ស័យភ្លើងប្រច័ណ្ឌ! ខ្ទប់បិទច្រមុះ បណ្តាលឲ្យស្ត្រីរងគ្រោះស្លាប់បើកឡានទម្លាក់ចូលក្នុងទឹក រួចទៅចង ក សម្លាប់ខ្លួនឯងតាមក្រោយ..!

ខេត្តកោះកុង ៖ តាមការបញ្ជាក់ពីសមត្ថកិច្ច ពីដំណឹង បឋមថា បុរសម្នាក់ បានស្លាប់ ដោយធ្វើអត្តឃាត និងស្ត្រីម្នាក់បានស្លាប់ដោយអំពើឃាតកម្ម ទំនងជាកើតឡើងដោយភ្លើងប្រចណ្ឌ័ ក្នុងនោះខាងប្រុសគេឃើញស្លាប់ដោយចង ក នៅជាប់ដើមកោងកាង ចំណែកស្ត្រីម្នាក់ទៀត ឃើញស្លាប់នៅក្នុងរថយន្ត កាមរី បាឡែន ស៊េរី ឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AH 6044 នៅចំណុចព្រែក ចាំលុង ភូមិតាចាត ឃុំទួលគគី ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីម៉ោងជិត៨ ព្រឹកថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២៣ ។

តាមការសន្និដ្ឋានជាបឋមពីសម្ថកិច្ចជំនាញកោសល្យវិច្ច័យនិងគ្រូពេទ្យបានបញ្ជាក់ថា ស្ត្រីដែលស្លាប់នៅក្នុងឡានជាករណីឃាតកម្មដោយភាគីខាងប្រុសជាអ្នកសម្លាប់មុន ដោយប្រើពូកឡានខ្ទប់បិទច្រមុះបណ្តាលឲ្យស្ត្រីរងគ្រោះស្លាប់ហើយ ទើបបុរសជាឃាតកររូបនោះបើកឡានទម្លាក់ចូលក្នុងទឹក បន្ទាប់មកបុរសរូបនេះក៏បានដើរចេញពីឡានមកក៏ចង ក សម្លាប់ខ្លួនឯងតាមក្រោយ នៅដើមកោងកាងក្បែរនោះ។

សមត្ថកិច្ចបានដកស្រង់សម្តីពីសាក្សី ដែលដឹងហេតុការណ៏នេះបំភ្លឺថា មុនពេលកើតហេតុ ជនបង្ក ទំនងជាកើតភ្លើងប្រចណ្ឌ័ជាមួយស្ត្រីរងគ្រោះ (ដែលគេសន្និដ្ឋានថាជាស្រីស្នេហ៍) ហើយជនបង្ក បបួលស្ត្រីរងគ្រោះឡើងជិះឡានជាមួយ កើតឡើងទៅជាករណីឃាតកម្មនិងធ្វើអត្តឃាតតាមក្រោយ។

បុរសជាឃាតករដើមហេតុ មានឈ្មោះ សំ សុខ អាយុ ៥៤ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ចំណែកស្ត្រីរងគ្រោះដែលស្លាប់ក្នុងរថយន្ត មានឈ្មោះ កប ស្រីនី អាយុ ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ បន្ទប់ជួល ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕

អត្ថបទដែលជាប់ទាក់ទង
Open

Close