ល្បិចថ្មី! គ្រាន់តែរឿង ទិញលក់អង្ករ ចាញ់បោកគេ រាប់ម៉ឺន ដុល្លារ…?

ខេត្តកណ្តាល៖ សមត្ថកិច្ច ប្រាប់អោយដឹងថា ឃាត់ជនសង្ស័យ ២នាក់ ករណីរំលោភលើទំនុកចិត្ត (តាមរយៈ
កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៨ និង០០នាទីស្ថិតនៅចំណុចកើតហេតុភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះចំនួន០៤ នាក់

១.ឈ្មោះ ចាន់ ចំរ៉ា ភេទស្រី អាយុ ៥២ ឆ្នាំ ជនជជាតិខ្មែរ មានមុខរបរ លក់ដូរ មានទីលំនៅ ភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល អស់ប្រាក់សរុបចំនួន 100000$ (ដប់មុឺន ដុល្លារ)=អង្កជាង១០០០០B។

២.ឈ្មោះ ស្វាយ សុឃន ភេទស្រី អាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ លក់ដូរ មានទីលំនៅភូមិ ទួលត្នោត ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល សរុបលុយ ១០០០០០០០ រៀល។

៣.ឈ្មោះ សួង ចន្ធី (ស្រីម៉ៅ)ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល លុយសរុប 61000000 រៀល។

៤.ចាន់ ស្រី ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល អស់លុយ សរុប 57000000រៀល។

ជនសង្ស័យចំនួន០២នាក់

១. ឈ្មោះ ធីម (ចែដា) ភេទ ស្រី អាយុ ៤៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅស្នាក់នៅភូមិទួលត្នោត ឃ៉ំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្ដាល(គេចខ្លួន) ។

២.ឈ្មោះ សែ សេង ភេទ ប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួលសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ( ឃាត់ខ្លួន)(អ្នករួមគំនិតក្នុងករណី រំលោភ លើទំនុកចិត្ត ជាមួយ ឈ្មោះ ចែ ធីម (ចែដា)។

វត្ថុតាងចាប់យករួមមាន៖
១-ផាស់អាប់០១គ្រឿង ម៉ាកBAJAKពណ៌ ស ពាក់ផ្លាកលេខ កណ្តាល 1AQ-5714។
២-ទូរស័ព្ទម៉ាកOPPO ០១គ្រឿងពណ៌ទឹកប្រាក់។
៣-កាបូបស្ពាយចំហៀងILikeពណ៌ខ្មៅចំនួន០១។
៤-ប័ណ្ណសំគាល់យានយន្ដមួយសន្លឹក(កាតគ្រីម៉ូតូ)ម៉ាក់HONDA.C125ពណ៌ខ្មៅលេខ(តាកែវ1H.2056)។
៥.ទូរសព្ទមួយគ្រឿងម៉ាក vivo ពណ៌ខៀវ។

ជនរងគ្រោះឈ្មោះ ចាន់ ចំរ៉ា ភេទ ស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ឈ្មោះ ស្វាយ សុឃន ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ និង ឈ្មោះ សួង ចន្ធី ហៅម៉ៅ ភេទ ស្រី អាយុ៤០ឆ្មាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ
ឈ្មោះ ចាន់ ស្រី អាយុ៥៤ ។

ប្រភពប្រាប់ថា នៅមុនថ្ងៃកើតហេតុ ជនសង្ស័យ ឈ្មោះ ធីម(ចែដា) ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់អង្ករ មានទីលំនៅស្នាក់នៅបណ្ដោះអាសន្នភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានមកទាក់ទងជាមួយ ជនរងគ្រោះ និងប្រើគ្រប់រូបភាព ធ្វើយ៉ាងណា អោយជនរងគ្រោះជឿ ទុកចិត្ត ហើយតាំងខ្លួនថាជាអ្នករកសុី អង្ករ ហើយមានម៉ូយលក់អង្ករអោយខ្លួននៅស្រុកស្រែ ក្នុងតម្លៃថោក បើបងប្អូន(ជនរងគ្រោះ) ចង់បានដាក់លុយមក គាត់ទៅស្រុក អោយគេកិនអង្ករ យកមកលក់អោយ។

លុះនៅថ្ងៃមិនចាំ ខែតុលា ឆ្នាំ២០២២វេលាម៉ោង០៩ និង២០នាទី
ឈ្មោះ សួង ចន្ធី (ស្រីម៉ៅ)ភេទស្រី បានដាក់ប្រាក់ អោយចែ ធីម ទិញអង្ករចំនួន ២ B យកមកសាកល្បង ក៏បានអង្ករធម្មតា បន្ទាប់មក សួង ចន្ធី ក៏បាន កាម៉ង់ ទិញថែម ម្ដង១ដងជា២ដង ដើម្បីយកអង្ករលក់ ក៏ឃើញថាបានចំនិញ ឃើញដូច្នោះ សួង ចន្ធីក៏បានដាក់ប្រាក់បន្ថែម រហូតដល់ចំនួន៦១៦០០០០០រៀល (ហុកសិបមួយលានហុកសិបមុឺនរៀល)ក្រោយពីជនរងគ្រោះបានដាក់ប្រាក់អោយហើយជនសង្ស័យមិនបានដឹកអង្ករអោយជនរងគ្រោះទេ។ដោយកុហកថាអង្ករ ខូច អោយរងចាំបន្តិចៗរហូតដល់សព្វថ្ងៃ។

លុះដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣វេលាម៉ោង០៨ និង០០នាទី ជនសង្ស័យទាំងពីរនាក់ខាងលើបានមកលួងលោមជនរងគ្រោះឈ្មោះចាន់ ចំរ៉ា ភេទស្រីអោយទិញអង្ករ របស់ខ្លួនដោយអោយជនរងគ្រោះដាក់ប្រាក់ក្នុងការទិញលក់ អង្ករ ពីជនសង្ស័យ លើកទី១ (២០០ B) បន្ទាប់មក ជនរងគ្រោះ ឃើញថាមានប្រាក់ចំនិញ ក៏ដាក់ប្រាក់ទិញបន្ថែម ៥០០Bទៀតតែជនសង្ស័យ យកអង្ករមកអោយមិនគ្រប់ឡើយ នៅខ្វះ៣០០B ជនរងគ្រោះ ក៏នៅបន្តដាក់ប្រាក់អោយជនសង្ស័យបន្ថែមទៀត រហូតដល់ ជនសង្ស័យ មិនយកអង្ករអោយ ដល់គិតសរុប ជនសង្ស័យនៅជំពាក់អង្ករ ជនរងគ្រោះ 10000Bស្មើនិងលុយសរុប 100000$(ដប់មុឺនដុល្លាអាមេរិក) ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី ជនសង្ស័យឈ្មោះ ធីម ហៅចែដា និងឈ្មោះសែ សេង ភេទប្រុសបានមកនិយាយលួងលោមជនរងគ្រោះឈ្មោះស្វាយ សុឃន ភេទស្រីឲ្យទិញអង្ករបស់ខ្លួនដោយអោយជនរងគ្រោះ ដាក់ប្រាក់សរុបចំនួន១០០០០០០ រៀល (ដប់លានរៀល) តែមិនឃើញដឹកអង្ករឲ្យទេដល់សព្វថ្ងៃ។

លើសពីនោះ ជនសង្ស័យបានលួងលោមអោយជនរងគ្រោះ ឈ្មោះ សួង ចន្ធី ទៅធានាខ្ចីលុយពី ឈ្មោះ ចាន់ ស្រី និងរួម ទាំង ទិញអង្ករ ពី ចែ ធីម សរុប៥៧០០០០០០រៀល(ហាសិបប្រាំពីលានរៀល)ទៀតតែចែ ធីម (ដា) បានគេចខ្លួនបាត់ស្រមោល។

ក្រុមគ្រួសារជនរងគ្រោះក៏តាមរកឈ្មោះ ចែ ធីម (ដា) និងឈ្មោះ សែ សេង តែរកមិនឃើញរហូតមក ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣វេលាម៉ោង១២ និង៥នាទី ជនរងគ្រោះបានមកដាក់បណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ និងនាំខ្លួនជនសង្ស័យឈ្មោះសែ សេង ភេទប្រុសអាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅផ្ទះជួលសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គឺជា អ្នករត់ម៉ូតូកង់៣ ហើយពិតជាបានរួមគំនិត ជាមួយ ជនសង្ស័យឈ្មោះ ចែ ធីម (ដា) នៅចំពោះមុខ សមត្ថកិច្ច ឈ្មោះ សែ សេង បានបំភ្លឺថា កន្លងមកខ្លួនធ្លាប់បានដឹកអង្ករអោយជនរងគ្រោះនិងបានទទូលលុយពី ជនរងគ្រោះ

ឈ្មោះ តិច ឈ្មោះ ចែ ចំរ៉ា និងជនរងគ្រោះ ផ្សេងទៀត សរុប ជាទឹកប្រាក់ 40សិបលានរៀលនិងប្រាក់ដុល្លាចំនួន500$ប្រាំរយដុល្លា ពិតប្រាកដមែន ហើយពេលយកប្រាក់បានហើយខ្លួនបានប្រគល់អោយទៅ ចែ ធីម ហើយ ចែ ធីម (ដា) បានប្រាប់ថារាល់ការសួរនាំពីខាងជនរងគ្រោះ គឺគ្រាន់តែនិយាយ តាម ចែធីម ប្រាប់ទៅបានហើយ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ សែ សេង បានសារភាពថាៈខ្លួនជាអ្នកសុីឈ្នួលដឹកអង្ករតាមម៉ូតូផាស់អាប់០១គ្រឿង ប្រភេទម៉ាកBAJAKពណ៌ ស ពាក់ផ្លាកលេខ កណ្តាល 1AQ-5714 ពិតមែនហើយរាល់ការទាក់ទងគ្នាជាមួយ ចែ ធី គឺតាមទូរស័ព្ទ(0967624542) និងលេខ(016 472528)ដើម្បីទំនាក់ទំនងគ្នាជាឈ្មោះ. ធីម ហៅចែដា)។

បន្ទាប់ពីផ្ទុះរឿងហេតុឈ្មោះ  ធីម ហៅចែដា ភេទស្រីរត់គេចខ្លួនបាត់ដោយខលប្រាប់ឈ្មោះសែ សេង ភេទប្រុស ថា ៖ ឲ្យប្តូរលេខទូសព្ទថ្មី និងបិទលេខទូរស័ព្ទចាស់ចោលទៅឈប់ប្រើទៀត លឺដូចនេះ ឈ្មោះសែ សេង ភេទប្រុស បានធ្វើតាមការផ្តាំផ្ញើរបស់ឈ្មោះ ធីម ហៅចែដា ភេទស្រី រួចយកទូរសព្ទដែរធ្លាប់ដាក់ស៉ីមកាតប្រើ សម្រាប់ទាក់ទងគ្នាជាមួយឈ្មោះ ធីមហៅចែដា ភេទស្រីយកទៅដាក់បញ្ចាំនៅហាងលក់ទូរសព្ទក្នុងតម្លៃ៥០$ (ហាសិបដុល្លាអាមេរិចគត់)បានប្រាក់រួចហើយមកទិញទូរសព្ទមួយគ្រឿងទៀត ម៉ាកOPPO ០១គ្រឿងពណ៌ទឹកប្រាក់ ដាក់ស៉ីមកាតលេខ016 998679ជាលេខរបស់ប្រពន្ធឈ្មោះ សឹង អ៊ុកភេទស្រី អាយុ៤៩ឆ្នាំជនជាតិខ្មែរមុខរបរ អនាម័យ មានទីលំនៅភូមិលាងសាំង សង្តាត់ឬស្សីកែវ ខណ្ឌ័កែវ រាជធានីភ្នំពេញ ប្រើប្រាស់ជំនួសវិញ និងបានប្រគល់ប្រាក់ចនួន 500,000៛(ហាសិបម៉ឺនរៀលឲ្យទៅប្រពន្ធរក្សាទុក។

បញ្ជាក់ ឈ្មោះ ធីម (ចែដា) ភេទ ស្រី អាយុ ៤៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិទួលត្នោត ឃ៉ំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្ដាលនិងឈ្មោះ សែ សេង ភេទ ប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួលសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពិតជាបានសហការគ្នា ដើរប្រមូលម៉ូយនិងឆបោកជនរងគ្រោះ អោយទិញអង្ករជាមួយគ្នាពេលប្រមូលប្រាក់បានឈ្មោះ ធីម (ចែដា) ភេទ ស្រីបានរត់គេចខ្លួនបាត់និងមិនមានទិញអង្កត្រឡប់មកវិញទេ រហូតដល់សព្វថ្ងៃ។

ចំពោះឈ្មោះ សែ សេង ភេទប្រុស រួមទាំងវត្ថុតាងកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង
Open

Close