ចាំមើល អភិបាលក្រុងថ្មី មានសមត្ថភាព រកឡានមួយគ្រឿងនេះ ឃើញទេ?

រដ្ឋបាលក្រុងបាត់ដំបង នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រកាសអោយ ម្ចាស់រថយន្តដែលបានបង្ហាញនេះ ចូលខ្លួនមកដោះស្រាយជាបន្ទាន់ ដែលម្ចាស់រថយន្ត បានបើកបរឆ្លងកាត់ស្ពាន១៣មករា បានធ្វើឲ្យដាច់ខ្សែរភ្លើងលំអរលើស្ពាននេះ ក្នុងករណីមិនព្រមចូលខ្លួនដោះស្រាយទេ រដ្ឋបាលក្រុង និងអនុវត្តតាមនីតិវិធីច្បាប់។

នារសៀលថ្ងៃទៅ២ កុម្ភៈ ២០២៣ លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បញ្ជាក់ប្រាប់ TNN NEWS តាមតេឡេក្រាមថា «ឃើញហើយ បានសម្របសម្រួលព្រមព្រៀងឲ្យជួសជុលរួចរាល់ហើយ!»។

អត្ថបទដែលជាប់ទាក់ទង
Open

Close