ទីតាំងល្បែងអនឡាញខុសច្បាប់ បន្តលួចបើកយ៉ាងរលូន នៅស្រុកកណ្តាលស្ទឹង បំពានគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព

កណ្តាល៖ ទីតាំងល្បែងអនឡាញអត់ច្បាប់មួយនៅបន្តលួចបើកយ៉ាងស្ងាត់ស្ងៀមនៅភូមិស្រែគោក ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នេះបើតាមប្រភពព័ត៌មានដែលបណ្ដាញសារព័ត៌មានយើង ទទួលបាននៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ប្រភពព័ត៌មានបន្តថា នៅក្នុងមូលដ្ឋានស្រុកកណ្តាលស្ទឹងនេះ មានលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទ និងច្រើនកន្លែងផ្សេងទៀត ដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធជាមួយអាជ្ញាធរមូលដ្ឋានខាងលើនេះតែម្ដង។ 

ជាពិសេស គឺគេសង្ស័យថា មានជាប់ពាក់ព័ន្ធជាមួយអធិការនគរបាលស្រុកកណ្តាលស្ទឹង និងអភិបាលស្រុក។

ប្រភពបន្ថែមថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ បានលួចបើកដោយមានទាំងក្មេង ទាំងចាស់ ទាំងប្រុសទាំងស្រីចូលលេងដោយមិនញញើតច្បាប់។

បើតាមប្រសាសន៍សម្ដេចក្រឡាហោម ស ខេង បានដាក់បទបញ្ជាដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។

មហាជន សង្ឃឹម លើលោកអភិបាល និង អធិការស្រុកកណ្តាលស្ទឹង

មេត្តាចុះត្រួតពិនិត្យ ឈានដល់ ការបង្ក្រាបផង។

អង្គភាពសារព័ត៌មានយើង នឹងផ្សាយលម្អិតបន្តបន្ទាប់ ប្រសិនបើ មានការពន្យល់បកស្រាយពី អាជ្ញាធរ សមត្ថកិច្ច និង សាមីភាគីពាក់ព័ន្ធទាំងអស់។

អត្ថបទដែលជាប់ទាក់ទង
Open

Close