បោះសំរាម កន្លែងហាមឃាត់ ផាក ២០ម៉ឺនរៀល!

ខេត្តកំពត៖សេចក្តីជូនដំណឹង របស់រដ្ឋបាលសង្កាត់អណ្ដូងខ្មែរសូមជម្រាបដល់សាធារណ:ជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា រដ្ឋបាលសង្កាត់និងធ្វើការផាកពិន័យចំពោះ បុគ្គលណាដែលបានយកសម្រាមមកបោះចោលពាសវាលពាសកាល តាមដងផ្លូវសាធារណៈ រដ្ឋបាលសង្កាត់និងធ្វើការផាកពិន័យទៅតាមអនុក្រឹត្យលេខ១១៣ នៃការពិន័យអន្តរកាលតាមមាត្រា ១៣ មាត្រា ៤០ និងមាត្រា៤២ របស់ក្រសួងបរិស្ថាន ជាកំហិត ។

រឿងសំរាមមួយគឺជារឿងដ៏អាម៉ាស់ ហើយក៏ជាជំងឺរបស់ពលរដ្ឋយើងដែលមិនងាយអាចកែប្រែប្រសើរបាន

តើយើងដែលគិតចង់ឲក្មេងៗជំនាន់ក្រោយបានស្គាល់ប្រទេសស្អាតដូចគេដែរទេណ៎? រឺគ្រាន់តែចង់រស់នៅឲតែរួចៗខ្លួនមួយជាតិនេះ ដោយមិនបន្សល់អ្វីល្អដល់កូនចៅជំនាន់ក្រោយទេ?
តើយើងត្រូវការពេលប៉ុន្មានឆ្នាំទៀតដើម្បីបង្រៀនមនុស្សឲចេះចោល រឺទុកដាក់សំរាមឲបានល្អទៅ?

អត្ថបទដែលជាប់ទាក់ទង
Open

Close