កម្លាំងនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សហការស្រាវជ្រាវលេីទីតាំងសង្ស័យថា លួចលាក់កែច្នៃ តម្លេីងរថយន្ដដោយល្មេីសនឹងច្បាប់ នៅចំណុចផ្លូវជាតិលេខ៤១!
ខេត្តកំពង់ស្ពឺ៖ អនុវត្តតាមគោលការណ៍ និងការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ កំលាំងនគរបាលសេដ្ឋកិច្ចបានចុះត្រួតពិនិត្យទីតាំងយានដ្ឋានជួសជុលរថយន្ត និងបាញ់ថ្នាំ ០៥កន្លែងស្ថិតនៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង រកឃេីញរថយន្ត ១២ គ្រឿង នោះរួមមាន៖
ទីតាំងបាញ់ថ្នាំ រថយន្តលក្ខណៈគ្រួសារ ចំនួន៣កន្លែង ជំនាញមន្ទីរសាធារណការណែនាំឲ្យម្ចាស់ទីតាំងស្នេីសុំច្បាប់អាជីវកម្មឲ្យបានត្រឹមត្រូវ នៅពេលបើកដំណើរការ។
ទីតាំងយានដ្ឋាន ចំនួន២ មានច្បាប់ត្រឹមត្រូវ។
ជាក់ស្ដែងរថយន្តចំនួន១២ គ្រឿង ស្ថិតនៅទីតាំងទាំង៥ ខាងលើ មាន
ឯកសារត្រឹមត្រូវ ជាប្រភេទរថយន្ដបែនដឹកដី ចង្កូតស្ដាំដែលរាជរដ្ឋាភិបាល ផ្ដល់ការអនុគ្រោះអនុញ្ញាតអោយធ្វេីការបង់ពន្ធលេីរថយន្ដចង្កូតស្ដាំគ្មានពន្ធនាំចូលដែលមានស្រាប់នៅក្នុងស្រុក និងមិនអនុញ្ញាតអោយបន្ដលួចនាំចូលមកក្នុងប្រទេសតាមរយៈជាលក្ខណៈគ្រឿងបន្លាស់រួចយកមកតម្លេីងបង្គុំជារថយន្ដដេីម្បីកែជាប្រភេទដឹកដី។ ល។
សូមជម្រាបថា កន្លងទៅរាជរដ្ឋាភិបាល ក្រោមការអនុគ្រោះបំផុតពីប្រមុខដឹកនាំសម្ដេចតេជោបានអនុញ្ញាតអោយមានការលេីកលែងមិនអោយមានការកែចង្កូតពីស្ដាំមកឆ្វេងប៉ុន្ដែអនុញ្ញាតិអោយបង់ពន្ធជូនរដ្ឋ លេីរថយន្ដដែលមានស្រាប់និងជាតំរូវការរបស់បងប្អូនប្រជាពលរដ្ឋយេីងលេីការចាំបាច់ការដឹកជញ្ជូនកសិផល ឬអាជីវកម្មនានាដេីម្បីកុំអោយក្លាយជាបញ្ហាហានិភ័យលេីបច្ចេកទេសនៃការកែចង្កូតរថយន្ដនេះ៕