រឿង ក្រុមហ៊ុន World City Co.,Ltd ដាក់បារ៉ាស់ ហាមពលរដ្ឋ ឆ្លងកាត់មើលដីឡូតិ៍របស់ខ្លួន លោក ឯក ឃុនដឿន « «ខ្ញុំចេញចូលតាមបុរី​ ក៍សុំគេដែរ….!»

ភ្នំពេញ៖ រឿង ក្រុមហ៊ុន World City Co.,Ltd ដាក់បារ៉ាស់ ហាមពលរដ្ឋ ឆ្លងកាត់មើលដីឡូតិ៍របស់ខ្លួន លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បញ្ជាក់ប្រាប់ព័ត៌មាន យើងតាមតេឡេក្រាម កាលពីថ្ងៃទី៣០ ខែមករា ២០២៣ នេះថា «សង្កាត់ចុះហើយ» ។

លោក ឯក ឃុនដឿន បញ្ជាក់បន្ថែមថា «ខ្ញុំចេញចូលតាមបុរី​ ក៍សុំគេ ចេញចូល ជាការគួរសម​ដែរ» មកពីគេមិនស្គាល់គាត់​ បេីគាត់សុំគេចូល គេអោយចូលហេីយ​! គ្រាប់តែនិយាយគ្នា​ ជាគួរសមគេអយចូលហេីយ​ សន្តិសុខយាមតាមបុរី​ ខ្មែរដូចគ្នា! ខ្ញុំចេញ ចូល​ ខ្ញុំតែងតែសុំបងប្អូនសនិ្តសុខ ព្រោះគេមានភារកិច្ច​យាមការពារ​! រឿងកាំកូ​ វាមានទំនាស់រ៉ាំរ៉ៃ​។

លោកអភិបាលខណ្ឌ ថា រឿងដាក់បារាស់ បិទផ្លូវ លោកនឹងអោយមន្ត្រីជំនាញ​ ឆែក​ កម្មសិទ្ធិសិន!

យោងតាមរបាយការណ៍របស់ រដ្ឋបាលសង្កាត់ទួលសង្កែទី២ រាយការណ៍ជូន លោកអភិបាលខណ្ឌថា កាលពីថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣ ក្រុមការងារសង្កាត់ និងកម្លាំងប្រជាការពារសង្កាត់ បានចុះមកដល់គោលដៅកាំកូ ដែលមានបញ្ហាហ្នឹងហើយ មិនមានបញ្ហាអ្វីកើតឡើងទេ តាមការរាយការណ៍ របស់ សន្តិសុខ កាំកូ និងកម្លាំងបានចុះជាក់ស្តែង ប៉ុន្តែរឿង និងបានកើតយូរមកករណី មិនអោយចូលមើលដីឡូត៍ក្នុងកាំកូ។

សូមជម្រាបថា  ប្រជាពលរដ្ឋដែលមានដី នៅក្នុងតំបន់អភិវឌ្ឍ កាំកូស៊ីធី របស់ក្រុមហ៊ុន World City Co.,Ltd សម្តែងការខឹងសម្បារនឹងទង្វើម្ចាស់ក្រុមហ៊ុន ដែលបានដាក់បារ៉ាស ហាមឃាត់ មិនឱ្យប្រជាពលរដ្ឋឆ្លងចូលទៅមើលដីឡូតិ៍ របស់ខ្លួន នៅក្បែរតំបន់អភិវឌ្ឍនោះ ខណៈផ្លូវធ្វើដំណើរឆ្លងកាត់មួយខ្សែនេះ ជាកម្មសិទ្ធិ សាធារណៈរបស់រដ្ឋ។

គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នេះ លោក ជឹង សិទ្ធី ដែលជាអ្នកដំណាងប្រជាពលរដ្ឋម្ចាស់ដី បានប្រាប់អ្នកសារព័ត៌មានមួយថា បើតាមដីការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក សេង រិទ្ធី ជាចៅក្រម និងលោក សុខ តុលា ជាក្រឡាបញ្ជី បានចេញដីការសម្រេចឱ្យក្រុមហ៊ុន World City Co.,Ltd ដែលមានមេធាវីដំណាងឈ្មោះ ធីម សុភាព អនុវត្តក្នុងការបើកផ្លូវប្រើប្រាស់ ទទឹងផ្លូវ១០ម៉ែត្រ ដែលជាផ្លូវភ្ជាប់ មានប្រវែង៤៨១ម៉ែត្រ និងផ្លូវភ្ជាប់គ្នាប្រវែង៥១៨ម៉ែត្រ មានទីតាំងនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែមកដល់ថ្ងៃនេះ ក្រុមហ៊ុននៅតែបន្តដាក់បារ៉ាសហាមឃាត់កា រចេញ-ចូល ដោយបានយកលេសថា ការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងតំបន់អភិវឌ្ឍតែមួយមុខគត់ ពោលគឺក្រុមហ៊ុនខាងលើ មិនបានអនុវត្តតាមដីការសម្រេចរបស់តុលាការនោះឡើយ..។

លោក ជឹង សិទ្ធី បន្តថា ដោយពិបាកក្នុងការជជែកជាមួយក្រុមហ៊ុនខាងលើនេះ លោកសូមស្នើសុំឱ្យអាជ្ញាធរ សង្កាត់ ខណ្ឌ និង រាជធានី មេត្តាចុះពិនិត្យមើលផ្លូវសាធារណៈរបស់រដ្ឋមួយខ្សែ ដែលកំពុងទទួលការរំលោភបំពានពីសំណាក់ក្រុមហ៊ុនខាងលើ ដោយមិនកោតញញើតច្បាប់របស់ប្រទេសកម្ពុជាសោះឡើយ។

កន្លងមក លោកបានចុះទៅសួរនាំ និងបានស្នើឱ្យដកបារ៉ាស និងខ្សែលួសបន្លារបស់ក្រុមហ៊ុននោះចេញពីផ្លូវ ដើម្បីឱ្យប្រជាពលរដ្ឋទូទៅឆ្លងកាត់ ប៉ុន្តែមិនទទួលបានការអនុញ្ញាតពីក្រុមហ៊ុនឡើយ។ ឆ្មាំការពាររបស់ក្រុមហ៊ុន នៅតែបន្តដាក់បារ៉ាស និងកុងត្រូលហាមឃាត់មិនឱ្យប្រជាពលរដ្ឋចេញ-ចូលមើលដីធ្លីរបស់ខ្លួន ដែលនៅខាងក្នុងក្បែរនឹងតំបន់អភិវឌ្ឍរបស់ក្រុមហ៊ុន World City Co.,Ltd នោះដដែល។ លោកមិនដឹងថា ក្រុមហ៊ុន World City Co.,Ltd ខាងលើនេះ មានអំណាចអ្វី បានជាថ្លើមធំហ៊ានយកបារ៉ាស និងដាក់កុងត្រូលបិទផ្លូវសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួនផ្តាច់មុខបែបនេះ។

សូមបញ្ជាក់ថា បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើ បានឱ្យដឹងថា ផ្លូវខាងលើនេះ ត្រូវបានប្រជាពលរដ្ឋបរិច្ចាកសម្រាប់ធ្វើផ្លូវបម្រើឲ្យប្រយោជន៍សាធារណៈ ខណៈខាងក្រុមហ៊ុន World City Co.,Ltd សន្យាទទួលធ្វើរចនាសម្ព័ន្ធដូចជា ធ្វើផ្លូវក្រាលកៅស៊ូ រៀបចំប្រព័ន្ធលូ បង្គោលភ្លើង ។ល។  ប៉ុន្តែក្រោយសាងសង់ស្ថាបនារួច បែរជាភាគីក្រុមហ៊ុន World City Co.,Ltd ព័ទ្ធលួសបន្លា ធ្វើរបងស័ង្កសីបិទផ្លូវ និងដាក់កុងត្រូលហាមឃាត់មិនឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅវិញ។

បន្ថែមលើនេះ ការដាក់បារ៉ាស និងដាក់កុងត្រូលបិទផ្លូវ មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ គឺបានបង្កឲ្យមានការកកស្ទះចរាចរណ៍ ស្ទើរជារៀងរាល់ថ្ងៃផងដែរ លើផ្លូវតំណភ្ជាប់មួយខ្សែនេះ។

ប្រជាពលរដ្ឋ បានសំណូមពរដល់រដ្ឋបាលរាជធានីភ្នំពេញ មេត្តាចុះត្រួតពិនិត្យមើលផ្លូវខាងលើនេះផង មិនគួរបណ្តែតបណ្តោយឲ្យក្រុមហ៊ុន World City Co.,Ltd ដាក់បារ៉ាស ធ្វើរបងព័ទ្ធស័ង្កសី និងដាក់កុងត្រូលហាមឃាត់ពលរដ្ឋមិនធ្វើដំណើរឆ្លងកាត់បែបនេះឡើយ ព្រោះវាជាផ្លូវសាធារណៈរបស់រដ្ឋ។

អង្គភាពសារព័ត៌មានយើង ស្វាគមន៍ រាល់ការបកស្រាយបំភ្លឺ ពី អាជ្ញាធរ ឬ សាម៉ីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអោយមហាជន អស់មន្ទិលសង្ស័យ។

ដកស្រង់៖ SBM NEWS

IMG_2235 IMG_2128

 

អត្ថបទដែលជាប់ទាក់ទង
Open

Close