លិចទូកនេសាទ នឹងបាត់ខ្លួនមនុស្ស ២ នាក់ ជិតកោះថាស ចន្លោះកោះរ៉ុងសន្លឹម និងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់ឱ្យដឹងថា មានករណីលិចទូកនេសាទមួយគ្រឿង ដែលបណ្តាលឲ្យបាត់ខ្លួនមនុស្សចំនួន២នាក់ ពេលនេះលោកឧកញ៉ា កំពុងបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុនGTVC ចំនួន៤គ្រឿង ដើម្បីរុករកជនរងគ្រោះនៅលើផ្ទៃសមុទ្រ។

បើតាមការបញ្ជាក់របស់ម្ចាស់ទូក ឈ្មោះ ធិន យឿន ភេទប្រុស ថា ទូកនេសាទនេះ ជាប្រភេទទូកម៉ាស៉ីនប្រភេទគោយន្ត ហើយបានលិចនៅចំណុចលេខដាវ 37.22 ជិតកោះថាស ចន្លោះកោះរ៉ុងសន្លឹមនិងក្រុងព្រះសីហនុ វេលាម៉ោង៣រំលងអាធ្រាត ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ ។

ករណីលិចទូកខាងលេីនេះ សមត្ថកិច្ចបានបញ្ជាក់ថា បណ្តាលមកពីខ្យល់កន្ត្រាក់ខ្លាំង​ ទឹករលកធំៗបណ្តាលអោយលិចតែម្តង ។
បច្ចុប្បន្ន លោកឧកញ៉ា ទៀ វិចិត្រ កំពុងបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុនGTVC ចំនួន៤គ្រឿង សហការជាមួយសមត្ថកិច្ច កំពុងស្វែងរកបន្ត ទោះបីជាការស្វែងរកក្នុងលម្ហសមុទ្រ ជួបការលំបាកច្រើន ដោយសារតែសមុទ្រមានខ្យល់និងរលកខ្លាំង លោកឧកញ៉ា និងព្យាយាមឲ្យអស់ពីលទ្ធភាព៕

អត្ថបទ និងរូបភាពដោយ ៖ ឡេង ប៊ុននី

អត្ថបទដែលជាប់ទាក់ទង
Open

Close