យោងតាមផេក Hotline 117 បញ្ជក់ពី ករណី “ល្បែងស៊ីសងខុសច្បាប់” (ប្រដាល់ថៃ តាមទូរទស្សន៍) នៅផ្ទះឈ្មោះ កប ឡុង ភេទប្រុស អាយុ៥៣ឆ្នាំ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច ១១៧ ។
នៅវេលាម៉ោង ១៣ និង ៣៥ នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅភូមិអង្គក្តី ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ៕


