ខេត្តស្វាយរៀង ៖ នាថ្ងៃសៅរិ៍ ៧កេីត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក ប៉ុស្តិ៍នគរបាយច្រកទ្វារអន្តរជាតិបាវិត បានទទួលស្វាគមន៍ក្រុមការងារនាយកដ្ឋានច្រកទ្វារទី២ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ូ ដារ៉ារិទ្ធ អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ រួមដំណើរដោយលោកវរសេនីយ៍ឯក ស្រ៊ី ម៉េងស្រ៊ាន់ នាយការិយាល័យរដ្ឋបាលសរុប និងសហការីចំនួន ០៤រូប បានអញ្ជើញចុះមកត្រួតពិនិត្យពង្រឹងការ ងារជំនាញរដ្ឋបាលទូទៅ ធ្វេីបច្ចុប្បន្នព្រទ្យសម្បត្តិជាក់ស្ដែងរបស់ប៉ុស្តិ៍ និងបានបើកកិច្ចប្រជុំណែនាំពង្រឹងការងារជំនាញពាក់ព័ន្ធតាមការណែនាំរបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯកប្រធាននាយកដ្ឋានច្រកទ្វារទី២ ក៏ដូចជាប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍សម្រាប់អនុវត្តឲ្យមានប្រសិទ្ធភាព។
ក្នុងនោះមានរបៀបវីរ:ដូចខាងក្រោម៖
១-បានណែនាំ និងជម្រុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយពីវិន័យរបស់កងកម្លាំងនគរបាលជាតិលេខ០០៦ បបជ អំពីការស្លៀកពាក់ ការគោរពពេលវេលាបំពេញភារកិច្ច និងការចាត់តាំងរបស់ប្រធានអង្គភាព ក៏ដូចជាថ្នាក់លើផងដែរ
២-បានណែនាំពីទម្រង់បែបបទ ខ្លឹមសារនៃការធ្វើរបាយការណ៍ ពាក់ព័ន្ធទៅនឹងសភាពការណ៍នានា ដែលកើតឡើងនៅក្នុងភូមិសាស្រ្តប៉ុស្តិ៍្រគ្រប់គ្រងដោយប្រការណាមួយជាយថាហេតុ
៣-ណែនាំពីការរៀបចំទុកដាក់ឯកសារ លិខិតបទដ្ឋានច្បាប់ផ្សេងៗ ដូចជាការរក្សាទុកដាក់អាវុធ- គ្រឿងផ្ទុះ (កាំភ្លើង គ្រាប់កាំភ្លើង បង់ដាក់គ្រាប់កាំភ្លើង គ្រាប់បែក)
៤-ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការតាមដាន ការទទួលឆ្លើយតបចំពោះមុខសញ្ញាក្នុងបញ្ជីខ្មៅ (ឃាត់ខ្លួន, ផ្អាកដំណើរចេញ-ចូលប្រទេស)
៥-ចំពោះផ្នែកសេនាធិការដែលជាជំនួយការរបស់ប្រធានអង្គភាព ត្រូវធ្វើរបាយការណ៍ប្រចាំថ្ងៃ, សប្តាហ៍, ខែ, ត្រីមាស, ឆមាស, ៩ខែ, និងឆ្នាំ ឲ្យបានទាន់ពេលវេលាតមការកំណត់របស់ នាយកដ្ឋាន ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍
៦-ចំពោះបង្កាន់ដៃផាកពិន័យត្រូវបំពេញឲគ្រប់ជ្រុងជ្រោយ រួចប្រគល់ឲ្យជនបរទេសដែលបានផាក មួយ រក្សាទុកនៅសមត្ថកិច្ចយើងមួយ ដោយឡែកឆ្នាំថ្មីនេះដែរត្រូវបង្កើតសមាសភាពក្រុមការងារ ផាកពិន័យសារជាថ្មី ដើម្បីស្នើសុំការសម្រេចពីថ្នាក់នាយកដ្ឋាន
៧-ផ្នែកសេនាធិការត្រូវធ្វើបច្ចុប្បន្នភាពកងកម្លាំងដែលផ្ទេរចេញ-ចូល ការដាក់ឲ្យចូលនិវត្តន៍យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលតម្រូវធ្វើការបញ្ចូល និងកាត់ ចេញពីក្របខណ្ឌ ព្រមទាំងជំរឿនការបម្រែបម្រួលនៃការតម្លើងឋានន្តរសក្តិរបស់មន្រ្តីនគរបាល នៅក្នុងអង្គភាព។ ត្រូវធ្វើរចនាសម្ព័ន្ធឲ្យបានជាប្រចាំរៀងរាល់ខែ ផ្ញើទៅនាយកដ្ឋានច្រកទ្វារទី២ តាមរយៈការិយាល័យរដ្ឋបាលសរុប។ ដោយឡែកបញ្ជីវត្តមានមន្រ្តីបម្រើការងារប្រចាំថ្ងៃត្រូវត្រួត ពិនិត្យតាមដានឲ្យបានត្រឹមត្រូវមុននឹងផ្ញើទៅការិយាល័យរដ្ឋបាលសរុបតាមរយៈអ៊ីម៉ែល(E-mail)
៨-ចំពោះមន្រ្តីនគរបាលដែលផ្ទេរភារកិច្ចមកបម្រើការងារនៅក្នុងប៉ុស្តិ៍ថ្មីៗ ត្រូវតែផ្ទេរជីវភាពសមាគម មិត្តនគរបាលជាតិ ពីអង្គភាពចាស់ មកគណៈកម្មការមូលដ្ឋានមិត្តនគរបាលជាតិ នៃនាយកដ្ឋាន ច្រកទ្វារទី២ ដើម្បីគ្រប់គ្រងបន្ត
៩-ត្រូវសម្រង់បញ្ជីបច្ចប្បន្នភាពសារពើភ័ណ្ឌទ្រព្យសម្បតិ្តរដ្ឋជាក់ស្តែងរបស់ប៉ុស្តិ៍ជាប្រចាំរៀងរាល់ឆ្នាំ រួចផ្ញើទៅនាយកដ្ឋាននាដើមឆ្នាំ នៃឆ្នាំថ្មី
១០-ប៉ុស្ដិ៍ត្រូវចាត់តាំងនាយរងប៉ុស្ដិ៍ ឬនាយផ្នែកណាម្នាក់ដែលមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបណ្ដុះ បណ្ដាលដល់មន្ដ្រីដែលផ្ទេរមកថ្មី អំពីការជំនាញអន្ដោប្រវេសន៍ រួចរាយការណ៍អំពីលទ្ធផលការងារទៅនាយកដ្ឋានដេីម្បីវាយតម្លៃ
១១-ចំពោះការងារជំនាញគណនេយ្យ និងភស្តុភារ នៅប៉ុស្តិ៍មានភារកិច្ចដូចជា៖
▪ ផ្សព្វផ្សាយត្រួតពិនិត្យដល់មន្រ្តីអំពីការចុះហត្ថលេខា លើតារាងប្រាក់បៀវត្សប្រចាំខែ រៀងរាល់ខែ
▪ ការធ្វើសំណើរដើម្បីសុំប្រាក់រំលឹកជូនមន្រ្តីនគរបាលដែលឡើងឋានន្តរសក្តិ និងតួនាទី តាមសេចក្តីសម្រេច ប្រកាស ក៏ដូចជាអនុក្រឹត្យផងដែរ
▪ សម្រាប់ឆ្នាំថ្មីឆ្នាំ២០២៣ ត្រូវតែធ្វើបច្ចុប្បន្នភាពអាវុធឲ្យបានត្រឹមត្រូវច្បាស់លាស់
១២-ប៉ុស្តិ៍ក៏បានធ្វើការសាកល្បងនូវការប្រេីប្រាស់ភាសាវៀតណាមដល់មន្ត្រីតាមប៉ុស្តិ៍ដេីម្បីពង្រឹង និងបង្រៀនបន្ថែមនូវការប្រេីប្រាស់ភាសាវេីតណាមនេះជាបឋម។
មុនកិច្ចប្រជុំត្រូវបានបញ្ចប់លោប្រធានអង្គប្រជុំបានធ្វេីការសំណេះសំណាល សួរសុខទុក្ខជាមួយមន្ត្រីតាមប៉ុស្តិ៍ទាំងអស់ និងបានកោតសរសេីរដល់មន្ត្រីទាំងអស់ដែលអនុវត្តនូវបទបញ្ជាបានល្អ។