ឧត្តមសេនីយ៍ទោ ពិត បញ្ញា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តសម្រាប់ខែបន្ត

ភ្នំពេញ៖ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា និងលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រួមជាមួយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តសម្រាប់ខែបន្ត ព្រមទាំងពិភាក្សាអំពីលទ្ធផលការងារធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនប្រជាពលរដ្ឋតាមភូមិ និងខ្នងផ្ទះ ជាពិសេសដោះស្រាយនូវរាល់បញ្ហាប្រឈម និងដកបទពិសោធន៍អនុវត្តការងារកន្លងមក។

ក្នុងកិច្ចប្រជុំនោះដែរ មានការចូលរួមពីលោកអធិការរង លោកនាយ-នាយរងផ្នែក នាយ-នាយរងប៉ុស្តិ៍ទាំង១០ និងមន្ត្រីពាក់ព័ន្ធចំណុះអធិការដ្ឋាននគរបាលខណ្ឌទួលគោកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close