អធិការថ្មី បញ្ចេញថ្វីដៃ ចាប់អ្នកផ្តល់សំណាង២នាក់

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៧ និង ៣០នាទីដោយបានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក​ សុខ​ ហេង​ អធិការនគរបាលខណ្ឌព្រែកព្នៅ​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា​ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្រី​ ០១នាក់​ករណីលេងល្បែងស៊ីសងខុសច្បាប់ (ចាក់កន្ទុយលេខ) នៅចំណុចក្នុងតូបលក់ចាប់ហួយ លេខ៦៥ ផ្សារឈូកវ៉ា១ ផ្លូវបេតុង ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យទី១១.ឈ្មោះ ផេង ផាន់នី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអណ្តូង៤ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
២.ឈ្មោះ ខុន សារ័ត្ន ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅលេខ ផ្លូវបេតុង ភូមិអណ្តូង៤ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។

សម្ភារៈចាប់យក
១.ប្រាក់រៀល ចំនួន៦៨០,០០០រៀល (ហុកសិបប្រាំបីម៉ឺនរៀលគត់)។
២.ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅរ សេរី២០១៥ ស្លាកលេខ ភ្នំពេញ ១FH-2569 ចំនួន០១គ្រឿង។
៣.ទូរសព្ទម៉ាក Oppo ចំនួន០២គ្រឿង។
៤.ក្រដាសផ្តានពណ៌ខៀវ ចំនួន០១ដុំ។
៥.ក្រដាសសម្រាប់កក់ឆ្នោតកន្ទុយលេខ ចំនួន០១ដុំ។
៦.ម៉ាស៊ីនគិតលេខ (កាស្យូ) ពណ៌ខ្មៅ ចំនួន០១។
៧.ក្រដាសកត់លេខឆ្នោត (មានលេខ) ចំនួន១៤សន្លឹក។
៨.កញ្ជ្រែងជ័រ ចំនួន០១។
៩.ប៉ិច ចំនួន០១ដើម។
១០.បន្ទាត់ដែក ចំនួន០១។

បច្ចុប្បន្ន៖ ជនសង្ស័យចំនួន ០២នាក់រួមនឹងវត្ថុតាងខាងលើកំពុងឃាត់ខ្លួនបណ្តោះអាសន្ន​ និងរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង
Open

Close