បដិសេធចោល នូវការផ្សាយថា «ជល់ខ្នាតយក្ស ប្រជាពលរដ្ឋដាក់ការសង្ស័យថាប្រហែលជាឆ្នាំបាយរបស់លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល!»

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបទៅនឹងគេហទំព័រសារព័ត៌មាន SH NEWS ដែលបានចុះផ្សាយថា មានជល់ខ្នាតយក្ស ប្រជាពលរដ្ឋដាក់ការសង្ស័យថាប្រហែលជាឆ្នាំបាយរបស់លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ហើយមើលទៅទើបគ្មានអាជ្ញាធរណាម្នាក់ហ៊ានទៅក្បែរ ស្ថិតនៅក្នុងស្រុកស្អាង។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកអធិការនគរបាលស្រុកស្អាង ស្រាវជ្រាវស៊ើបអង្កេតនៅក្នុងភូមិសាស្រ្តស្រុកស្អាង ។

ជាលទ្ធផល  បង្រា្កបល្បែងសុីសងខុសច្បាប់ (ជល់មាន់) កាលពីទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១២និង០៥នាទី ចំណុច ចំការស្វាយ មិនស្គាល់ម្ចាស់ ស្ថិតនៅភូមិចុងកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន។

វត្ថុតាងចាប់យករួមមាន

១-សត្វមាន់ ចំនួន០១ ក្បាល ពណ៌សលាយខ្មៅ ងាប់។
២-កន្រ្ដកសម្រាប់ដាក់ សត្វមាន់ ០១។

ប្រភព បញ្ជាក់ថា នៅថ្ងៃខែឆ្នាំកេីតហេតុខាងលេី មានបងប្អូនប្រជាពលរដ្ឋល្អ បានរាយការណ៍មកកន្លងសមត្ថកិច្ចប៉ុស្តិ៍នគរបាលកោះខ្សាច់ទន្លា ថា: មានគេល្បែងស៊ីសងខុសច្បាប់ (ជល់មាន់)
នៅចំណុច ចំការស្វាយ ស្ថិតនៅ ភូមិចុងកោះកេីត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្ត កណ្ដាល។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍កោះខ្សាច់ទន្លា បានសហការណ៍ជាមួយកម្លាំងប្រជាការពារ ចុះទៅដល់ កន្លែងកេីតហេតុ ជនសង្ស័យឃេីញកម្លាំងសមត្ថកិច្ចស្រាប់តែពួកអ្នកលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ក៏បាននាំគ្នារត់គេចខ្លួខបាត់អស់ រួចចាប់យកវត្ថុតាង មករក្សាទុកនៅប៉ុស្ដិ៍នគរបាលកោះខ្សាច់ទន្លា។

ក្រុមការងារប្រតិកម្មរហ័ស សូមធ្វើការបដិសេធទាំងស្រុង នូវរាល់ខ្លឹមសារ សារព័ត៌មានដែលបានចុះផ្សាយថា ល្បែងជល់មាន់ខាងលើជាឆ្នាំងបាយ របស់លោកស្នងការនគរបាលខេត្តកណ្តាល ជារឿងមិនពិតឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មាន ជ្រាប និងកុំមានការភាន់ច្រឡំ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close