ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានគោលការណ៍ដោះស្រាយ ទំនាស់ដីធ្លី ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត រួមជាមួយអាជ្ញាធរស្រុកបាធាយ ឃុំសំបូរ ចុះធ្វើការសម្របសម្រួលបញ្ចប់វិវាទបិទផ្លូវមិនឱ្យក្រុមគ្រួសារលោក យ៉ាង ផាង រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ចេញចូលលំនៅដ្ឋាន។
ជាលទ្ធផល ក្រុមការងារបានដោះស្រាយបញ្ចប់វិវាទ ដោយគូភាគីទាំងសងខាងយល់ព្រមសម្របសម្រួលធ្វើការបើកផ្លូវចេញចូល លំនៅដ្ឋាន ជូនក្រុមគ្រួសារដែលរងគ្រោះវិញ ។
លោក យ៉ាង ផាង និងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដែលបានយកចិត្តទុកដាក់ និងដោះស្រាយជូនគ្រួសាររបស់គាត់មានផ្លូវចេញចូលត្រឹមត្រូវដូចមុន។