នៅចាំទេ! សិស្សដែលប្រឡងជាប់បាននិទ្ទេស A នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ?

ខេត្តព្រះសីហនុ៖ ពេលដែលសាលាត្រូវបិទដោយសារជំងឺឆ្លងកូវីដ ប្អូនស្រី ភាព ស្រីណាត់ បានសម្រេចចិត្តផ្អាករៀននៅថ្នាក់ទី ១០ ដោយសារតែជីវភាពខ្វះខាតខ្លាំង និងគ្មានទូរស័ព្ទ smart phone រៀនតាម online ដូចសិស្សដ៏ទៃនិងបានទៅស៊ីឈ្នួលលាងឡាន ម៉ូតូ រកកម្រៃផ្គត់ផ្គង់គ្រួសារ។ ប៉ុន្តែ សាលាបានលើកទឹកចិត្តនិងស្វែងរកជំនួយជួយនាង និងរកទូរស័ព្ទ smart phone ដើម្បីឱ្យប្អូនបានចូលរៀនវិញ។ អរគុណលោកនាយក ងៀម ស៊ីដារា ដែលបានលើកទឹកចិត្តនាងនិងសិស្សដទៃទៀតដែលបាន និងបម្រុងបោះបង់ ឱ្យបន្តការសិក្សាវិញរៀនវិញ និងអរគុណអ្នកលក់ទូរស័ព្ទដែលជួយដល់សិស្សជួបការលំបាកខ្លាំង។

ការជួយពីសហគមន៍ អាជ្ញាធរ គណៈកម្មការគ្រប់គ្រងសាលា ថ្នាក់ដឹកនាំនិងគ្រូបង្រៀន ដល់សិស្ស ជាផ្នែកមួយនៃកម្មវិធីបង្កើនលទ្ធផលសិក្សារបស់សិស្សឆ្លើយតបទៅនឹងស្តង់ដារជាតិ និងឈានទៅស្តង់ដារអន្តរជាតិ ក្រោមគម្រោងកែលម្អគុណភាពអប់រំមធ្យមសិក្សាដែលគាំទ្រថវិកាដោយធនាគារពិភពលោក។

Page : ធនាគារពិភពលោក នៅកម្ពុជា

អត្ថបទដែលជាប់ទាក់ទង
Open

Close