រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ លោក/លោកស្រីមាតា-បិតាសិស្សានុសិស្ស ឬអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថា ៖ ដើម្បី ជាការលើកទឹកចិត្ត និងសម្រួលដល់សិស្សានុសិស្ស ទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដែលមានតម្រូវការដាក់ពាក្យបន្តការសិក្សា នៅតាមគ្រឹះស្ថានឧត្តមសិក្សា គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈនានា ការដាក់ពាក្យចូលបម្រើការងារក្នុងវិស័យសាធារណៈ និងឯកជន រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នឹងផ្តល់សេវានីត្យានុកូលកម្ម លើវិញ្ញាបនបត្របណ្តោះអាសន្នជូនដោយ ឥតគិតថ្លៃនៅការិយាល័យច្រកចេញ-ចូលតែមួយ គិតចាប់ពីថ្ងៃទី២៥ ខែមករា រហូតដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយតម្លៃសេវាត្រូវបង់រដ្ឋបាលខណ្ឌ ជាអ្នកធានារ៉ាប់រងចំណាយ។ សិស្សានុសិស្សអាចទទួលបាននូវសេវា នីត្យានុកូលកម្ម លើវិញ្ញាបនបត្របណ្ដោះអាសន្នរបស់ខ្លួនបានចំនួន ០៥សន្លឹក ក្នុង ០១នាក់។
អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក/លោកស្រីមាតា-បិតាសិស្សានុសិស្ស ឬអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ដែលទើបប្រឡងជាប់ អញ្ជើញមកទទួលសេវាខាងលើ នៅការិយាល័យ ច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ពេលព្រឹកចាប់ពីម៉ោង ០៧:៣០នាទីព្រឹក រហូតដល់ ម៉ោង ១១:៣០នាទី និងពេលរសៀល ចាប់ពីម៉ោង ១៤:០០នាទី រហូតដល់ម៉ោង ១៧:០០នាទីល្ងាច រៀងរាល់ថ្ងៃ អភិបាល នៃគុឈ្នះភិបាលខណ្ឌពោធិ៍សែនជ័យធ្វើការ។