រដ្ឋបាលក្រុងព្រះសីហនុ បញ្ជាក់ថា ម្ចាស់អាជីវកម្មម៉ូតូទឹក ដែលបានចាក់ប្រេង-សាំងម៉ូតូទឹក នៅលើឆ្នេរខ្សាច់ បង្កឱ្យប៉ះពាល់ដល់បរិស្ថាននៅតាមបណ្តោយឆ្នេរ ត្រូវបានអាជ្ញាធរក្រុងចាត់វិធានការដកហូតម៉ូតូទឹកយកមករក្សាទុកនៅសាលាក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅឆ្នេរអូរឈើទាល-២ (ក្បែរបន្ទប់ទឹកសាធារណៈទី១) សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕