ប្រកាសឱ្យចូលកាន់មុខតំណែង អភិបាលរងស្រុកបាកាន និងនាយករដ្ឋបាលស្រុក

ខេត្តពោធិ័សាត់ ៖ អភិបាលរងនៃគណៈអភិបាលស្រុកបាកាន នៃខេត្តពោធិ៍សាត់ ចំនួន០៤រូប និងនាយករដ្ឋបាលស្រុក ចំនួន០១រូប ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាផ្លូវការ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ ដើម្បីសម្រួលដល់ការផ្ដល់សេវានៅមូល​ដ្ឋាន ឱ្យ​កាន់​តែ​លឿនមានភាពជឿជាក់ និងមានតម្លាភាព។
ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាស្រុកបាកាន ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត។
យោងតាមប្រកាសលេខ ៥៩៥៦ប្រក, ៥៩៥៧ប្រក និង៧៣៩៤ប្រក របស់ក្រសួងមហាផ្ទៃ បានសម្រេចតែងតាំង និងប្រគល់ភារកិច្ចជូន៖ ទី១-លោក អ៊ុំ សុខណា ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរងនៃគណៈអភិបាលស្រុក, ទី២-លោក ជា ហេងឡុង ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលរងនៃគណៈអភិបាលស្រុក, ទី៣-លោក ឌឹម ទូច ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជានាយករដ្ឋបាលសាលាស្រុក, ទី៤-លោក គង់ កំសត់ ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ១ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ជាអភិបាលរងនៃគណៈអភិបាលស្រុក និងទី៥-លោក សារី មូស្លីម ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ៦ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន ជាអភិបាលរងនៃគណៈអភិបាលស្រុកបាកាន។
អត្ថបទដែលជាប់ទាក់ទង
Open

Close