ខេត្តបាត់ដំបង៖ មានករណីឆេះផ្ទះមួយខ្នងទាំងស្រុង កាលពីវេលាម៉ោង ១២ និង៣០ នាទីថ្ងៃត្រង់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១១ ភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង
សមត្ថកិច្ច បញ្ជាក់ថា ផ្ទះដែលឆេះទាំងស្រុង មានទំហំ ០៨×០៩ មែត្រ សង់ពីឈើប្រក់ស័ង្កសីជញ្ជាំងឈើ ម្ចាស់ផ្ទះឈ្មោះ ហេង វិច ភេទ ស្រី អាយុ៧២ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ។
មូលហេតុ: បណ្តាលមកពីទុសេខ្សែភ្លើង។
សម្ភារៈខូចខាត
សម្ភារផ្ទះបាយចំនួន
ទូដាក់សំលៀកបំពាក់ ៤ទូ
គ្រែ ២ និងក្តាងឿ១
លុយចំនួន ៣លានរៀល
ខ្សែកផ្លាទីនចំនួន៥ជី
កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១គ្រឿង បានប្រើប្រាស់អស់ទឹកចំនួន ១រថយន្ត ។