ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យកំរិតស្រាល នៃស្នងការរាជធានីភ្នំពេញ ប្រាប់អោយដឹងថា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណី គាស់ផ្ទះលួចម៉ូតូ ។
សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២១ និង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខភោជនីយដ្ឋានសេវេនប្រាយ ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីគាស់ផ្ទះលួចម៉ូតូ ប្រព្រឹត្តនៅចំណុចផ្ទះលេខ១២អឺ០ ផ្លូវលេខ១០៧ ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។
ជនរងគ្រោះឈ្មោះ គង់ រេន ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅស្នាក់នៅផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សៀវ ដានិត ភេទ ប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ តួណឺវីស ចំនួន០៤ដើម, ដងតួណឺវីស ចំនួន០២ និងដង្កៀប ពណ៌ ខ្មៅ ចំនួន០១។
សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ក្រហម-ស សេរី២០២១ ពាក់ផ្លាកលេខភ្នំពេញ១IW-៥៨៨០ ចំនួន០១គ្រឿង, ប្រាក់រៀល ចំនួន៧០០,០០០រៀល, កាតធនាគារអេប៊ីអេ ចំនួន០១សន្លឹក, ឯកសារធនាគារមួយចំនួន និងសៀវភៅគណនីធនាគារអេប៊ីអេ ចំនួន០១ច្បាប់។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕