បែកថ្នាំ! ទាញកាំបិតប៉័ងតោ កាប់ឪពុក ព្រោះសុំលុយមិនបាន!

ខេត្តតាកែវ៖ ដោយសារតែឥទ្ធិពល នៃថ្នាំញៀន ធ្វើឲ្យ យុវជន ម្នាក់ ខឹងសុំលុយឪពុកមិនបាន ទាញកាំបិតកាប់ ឪពុកខ្លួន បណ្តាលឲ្យដាច់ស្លឹកត្រជៀកម្ខាង ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន។

យោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា កាលពីវេលាម៉ោង ១៤នឹង៣០នាទី ថ្ងៃសៅរ៏ទី២១ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិ ចំការដៀប ឃុំអង្គតាសោម មានករណីហិង្សាដោយចេតនា និងគំរាមកំហែងថា នឹងសម្លាប់ (ហិង្សាក្នុងគ្រួសារ) មួយបង្ករឡើងដោយជនសង្ស័យម្នាក់ ឈ្មោះ កុល ម៉ាស ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិចំការដៀប ឃុំ អង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ប្រដាប់ ដោយកាំបិតប៉័ងតោបានធ្វើ សកម្មភាពកាប់បំផ្លាញចានឆ្នាំង បណ្ដាល ឱ្យខូចខាតអស់មួយចំនួនធំមិនតែប៉ុណ្ណោះជនសង្ស័យឈ្មោះ កុល ម៉ាស បានយកកាំ.បិតតាំង.តោកា.ប់ទៅលើឪពុកបង្កើតរបស់ខ្លួនឈ្មោះ កុល គឹមនី អាយុ ៥៨ឆ្នាំ មួយកាំបិតចំក្បែរគុម្ភត្រចៀកខាងឆ្វេងបណ្ដាលដែលរងរបួសធ្ងន់ និងស្រែកគំរាមរកសម្លាប់ចោល បើមិនឲ្យប្រាក់ទៅខ្លួន។

មូលហេតុ៖ ដោយជនសង្ស័យ ជាមនុស្សប្រើប្រាស់សារធាតុញៀន (បែកថ្នាំ) ។

ក្រោយពីទទួលបានពាក្យ បណ្ដឹងរបស់ជន.រង.គ្រោះ និងមានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោស្នងការ ព្រមទាំងដឹកនាំសម្រប សម្រួលដោយ ឯកឧត្តមព្រះរាជអាជ្ញាសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យ និង វត្ថុតាងយកមកធ្វើការសាកសួរកសាងសំណុំរឿងទៅតាមនីតិវិធី៕

ដោយ ៖ បងខន

 

អត្ថបទដែលជាប់ទាក់ទង
Open

Close