ឯកឧត្តម គួច ចំរើន ៖ កងកម្លាំងកងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ត្រៀមកម្លាំង មធ្យោបាយ គ្រឿងបំពាក់ សម្រាប់ចេញអន្តរាគមន៍ជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋ..!

ខេត្តព្រះសីហនុ៖ នៅព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រជាជនចិន-វៀតណាម ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍វាយតម្លៃ និងកោតសរសើរដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញភារកិច្ច យកអស់ស្មារតីទទួលខុសត្រូវ លើកិច្ចការងារស្នូលកងរាជអាវុធហត្ថ បង្ការ បង្ក្រាប សង្រ្គោះ ដើម្បីថែរក្សាការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ សាធារណៈ ជូនដល់បងប្អូប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដោយចូលរួមសហការយ៉ាងសកម្មទាំងយប់ថ្ងៃ ជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត និងទទួលបានជោគជ័យមានស្នាដៃល្អជាបន្តបន្ទាប់។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ត្រៀមកម្លាំង មធ្យោបាយ គ្រឿងបំពាក់ សម្រាប់ចេញអន្តរាគមន៍ជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ឬជួបគ្រោះថ្នាក់ឧបទ្ទវហេតុផ្សេងៗ និងឧបត្ថម្ភថវិកាលើកទឹកចិត្ត ចំនួន ១០,០០០,០០០រៀលផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close