កណ្តាល៖បកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បន្ទាប់ពីទទួលបានព័ត៌មានថាមានករណី លួច(ទាក់សត្វឆ្កែ) ស្ថិតក្នុងឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់កន្លែងនិងធ្វើការស្ទាក់ ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០២នាក់ ភេទប្រុស។
វត្ថុតាងចាប់យករួមមាន: សត្វឆ្កែងាប់ ០២ក្បាល, ដងធ្នាក់០១, ខ្សែប្រាំងកង់ទាក់ឆ្កែ ០២ខ្សែ, ដែកថ្នាំងអំពៅ ០១កង់, ម៉ូតូ ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។